មន្ត្រីរដ្ឋបាលលោក Biden បាននិយាយថា ក្រុមប្រទេស Quad ឬចតុភាគី ចាប់ផ្តើមបង្កើតយន្តការហិរញ្ញប្បទានមួយ ដើម្បីបង្កើនការផលិតវ៉ាក់សាំងរហូតដល់មួយពាន់លានដូស នៅឆ្នាំ ២០២២ ដើម្បីដោះស្រាយកង្វះខាតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍។
ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួននឹងផ្អាកការផ្លាស់ប្តូរវិស័យការពារប្រទេសជាមួយមីយ៉ាន់ម៉ា និងពិចារណាឡើងវិញពីជំនួយអភិវឌ្ឍន៍ដល់ប្រទេសនេះ ដោយសារតែការបង្ក្រាបដ៏ឃោរឃៅរបស់ក្រុមយោធាលើបាតុករ។
ប្រទេសថៃនៅថ្ងៃសុក្រនេះ បានផ្អាកការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបានផ្អាកការចាក់ជាបណ្តោះអាសន្ន ក្រោយមានសេចក្តីរាយការណ៍ថា មនុស្សខ្លះបានកកឈាមនៅសរសៃ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកស្រី Aung San Suu Kyi មេដឹកនាំដែលគេទម្លាក់ចេញពីតំណែងពីការទទួលសំណូកខុសច្បាប់ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សជាច្រើនត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលកងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករប្រឆាំងរដ្ឋប្រហារ។
ការអញ្ជើញនេះបានបណ្តាលឲ្យមានការចោទប្រកាន់ជាច្រើនតាមបណ្តាញសង្គមអនឡាញថា រដ្ឋាភិបាលស្រីលង្កាកំពុងគាំទ្ររដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ាដោយស្ងៀមស្ងាត់។
កងកម្លាំងមីយាន់ម៉ាកាន់តែបង្ក្រាបខ្លាំងឡើងជារៀងរាល់ថ្ងៃ លើការតវ៉ាទូទាំងប្រទេស ដែលបានធ្វើឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពចលាចល។
អតីតសមាជិករដ្ឋសភាមីយ៉ាន់ម៉ាមួយរូបបាននិយាយថា មន្ត្រីមួយរូបទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Aung San Suu Kyi បានស្លាប់ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរ។
កងកម្លាំងសន្តិសុខបានសម្លាប់បាតុករជាង៦០នាក់ ហើយបានចាប់ខ្លួនមនុស្សជាង១.៨០០នាក់ចាប់តាំងពីពេលចាប់ផ្ដើមធ្វើបាតុកម្មមក។
ហាងលក់ទំនិញ រោងចក្រ និងធនាគារនានា បានបិទទ្វារនៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងដ៏សំខាន់ជាងគេរបស់មីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការងើបតវ៉ាអំពាវនាវដោយក្រុមសហជីពឲ្យប្រឆាំងមេដឹកនាំយោធា។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Schraner Burgener បានព្រមានថា ក្ដីសង្ឃឹមដែលប្រជាពលរដ្ឋមានលើអង្គការសហប្រជាជាតិ និងលើប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ «កំពុងធ្លាក់ចុះ» ហើយ។
អង្គការឃ្លាំមើលសិទ្ធិលើឌីជីថលមីយ៉ាន់ម៉ាសម្រាប់ការអភិវឌ្ឍ (MIDO) បានបញ្ជាក់ថា ខ្លួនបានរកឃើញវីដេអូដែលគាំទ្រពួកយោធាជាង ៨០០ ដែលបានគំរាមកំហែងក្រុមបាតុករ។
ព័ត៌មានផ្សេងទៀត
No media source currently available