ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស​៤​ «Quad»​ ដាក់​គោលដៅ​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ដល់​ទៅ​មួយ​ពាន់​លាន​ដូស​សម្រាប់​អាស៊ី​អាគ្នេយ៍


បុរសវ័យចំណាស់ម្នាក់ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
បុរសវ័យចំណាស់ម្នាក់ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន ​ឥណ្ឌា​ និង​អូស្រ្តាលី​ ដែល​ហៅ​ថា​ក្រុម​ប្រទេស ​Quad​ ឬ​ចតុភាគី​បាន​ប្រជុំ​តាម​អនឡាញ​ កាលពី​ថ្ងៃសុក្រ ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ការសន្ទនា​សន្តិសុខ​ចតុភាគី​ ដែល​ពិភាក្សា​អំពី​យុទ្ធសាស្ត្រទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​រួមទាំង​ទប់ទល់​នយោបាយ​ការទូត​ប្រកប​ដោយ​មហិច្ឆិតា​របស់​ទីក្រុង​ប៉េកាំង​ តាមរយៈ​ការផ្តល់​វ៉ាក់សាំង។​

មន្ត្រី​រដ្ឋបាល​លោក ​Biden​ បាន​និយាយ​នៅ​ក្នុង​ការហៅ​ទូរស័ព្ទ​ទៅកាន់​ក្រុម​អ្នកយក​ព័ត៌មាន​ថា ​ក្រុម​ប្រទេស​ Quad​ ឬ​ចតុភាគី​ ចាប់​ផ្តើម​បង្កើត​យន្តការ​ហិរញ្ញប្បទាន​មួយ​ ដើម្បី​បង្កើន​ការផលិត​វ៉ាក់សាំង​រហូត​ដល់​មួយ​ពាន់​លាន​ដូស​ នៅ​ឆ្នាំ​ ២០២២ ​ដើម្បី​ដោះស្រាយ​កង្វះខាត​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។​

ក្រុម​នេះ​បាន​ដាក់​បញ្ចូល​គ្នា​នូវ​ «យន្តការ​ហិរញ្ញប្បទាន​ច្រើន​ផ្នែក»​ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង។ មន្រ្តី​រដ្ឋបាល​ម្នាក់​ទៀត​បាន​និយាយ​ថា​ សាជីវកម្ម​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​ឥណ្ឌា​ និង​រដ្ឋាភិបាល​ជប៉ុន​ និង​អូស្ត្រាលី​ ដើម្បី​បង្កើន​ការផលិត​វ៉ាក់សាំង​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​អង្គការ​សុខភាព​ពិភពលោក។​

រដ្ឋបាល​នេះ​មិនបាន​និយាយ​ថា​ តើ​យន្ដការ​ចាក់​ថ្នាំបង្ការ​របស់​ប្រទេស​ទាំង​បួន​នេះ​អាច​ដាច់​ដោយ​ឡែក​ពី​ COVAX ​ដែល​ជា​យន្តការ​សកល​ក្នុង​ការចែក​វ៉ាក់សាំង​ចំនួន​ ២ ​ពាន់​លាន​ដូស ឬ​ជា​ផ្នែក​មួយ​នៃ​ COVAX​ ដែល​ផ្តល់​វាក់សាំង​ AstraZeneca​ ទៅ​ប្រទេស​ក្រីក្រ​ចំនួន​ ៩៤ នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG