តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា បានពន្យារពេលការប្រកាសសាលក្រមនៅថ្ងៃអង្គារនេះលើបណ្តឹងប្រឆាំងអតីតមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi ដើម្បីអនុញ្ញាតឱ្យមានការផ្តល់សក្ខីកម្មពីសាក្សីមួយរូបបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមទាហាននេះ មានឈ្មោះថា ទាហានប្រជាជន និងការពារប្រជាជន (the People’s Soldiers and the People’s Embrace) កំពុងធ្វើយុទ្ធនាការអូសទាញកងប្រដាប់អាវុធនានាឱ្យផ្តាច់ខ្លួនចេញពីជួរយោធារដ្ឋាភិបាល។
របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកស្រី Aung San Suu Kyi ថា បានប្រព្រឹត្តិអំពើលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ នៅមីយ៉ាន់ម៉ាដែលជាការចោទប្រកាន់ថ្មីចុងក្រោយមួយក្នុងចំណោមការចោទប្រកាន់ជាច្រើនប្រឆាំងនឹងរូបអ្នកស្រី ចាប់តាំងពីគណបក្សអ្នកស្រីឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះមក។
មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យប្រឆាំងនឹងការសម្រេចរបស់តុលាការដែលថា ការទាមទារឲ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យជាការខុសច្បាប់។ បាតុករយ៉ាងតិច៣នាក់ បានរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្រុងបាងកក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងអំពាវនាវឱ្យរបបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ាស្ដារមាគ៌ាប្រទេសនេះ«ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងរួមបញ្ចូលគ្នា»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់វីអូអេថា ទាំងអាណត្តិប្រធានរបស់ព្រុយណេនិងតំណែងជាប្រេសិតពិសេសរបស់អាស៊ានលើបញ្ហាភូមារបស់លោក Erywan Yusof អនុរដ្ឋមន្ត្រីការបរទេសព្រុយណេត្រូវបញ្ចប់នៅដំណាច់ឆ្នាំនេះ។
គណបក្សប្រឆាំងដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យសភាថៃពិនិត្យមើលឡើងវិញនូវការប្រើប្រាស់ច្បាប់សន្តិសុខរបស់ប្រទេសនេះ ដែលក្នុងនោះ ក៏រួមមានច្បាប់ប្រមាថរាជវង្សានុវង្សថៃដ៏តឹងរឹងផងដែរ បន្ទាប់ពីមានការកើនឡើងនូវការចាប់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលថៃ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃ២៨ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសមូលបទប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
កងយោធពល Tatmadaw (ថាម៉ាដ) របស់ប្រទេសមីយ៉ាន់ម៉ា បានវាយបង្ក្រាបកងជីវពលនៅក្នុងរដ្ឋ Chin ភាគខាងលិចប្រទេស ជាប់ព្រំដែនប្រទេសឥណ្ឌា និងបង់ក្លាដែស ជាពិសេសអ្នកកាន់គ្រិស្តសាសនា។ នេះបើតាមក្រុមកងកម្លាំងប្រដាប់អាវុធ មេដឹកសហគមន៍ និងសាសនា និងជនជាតិភាគតិច។
ព័ត៌មានផ្សេងទៀត
No media source currently available