ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបង្រ្កាប​ដោយ​ក្រុម​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Chin


កងទ័ព​មីយ៉ាន់ម៉ា និង​ប៉ូលិស​ល្បាត​ក្នុង​រដ្ឋ Kayah ភាគខាងកើត​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អ.ស.ប. បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការដាក់​ពង្រាយ​យោធា​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​រដ្ឋ Chin តំបន់ Central Sagaing និង​តំបន់ Magway។
កងទ័ព​មីយ៉ាន់ម៉ា និង​ប៉ូលិស​ល្បាត​ក្នុង​រដ្ឋ Kayah ភាគខាងកើត​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អ.ស.ប. បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការដាក់​ពង្រាយ​យោធា​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​រដ្ឋ Chin តំបន់ Central Sagaing និង​តំបន់ Magway។

កង​យោធពល​ Tatmadaw ​ (ថាម៉ាដ) ​របស់​ប្រទេស​មីយ៉ាន់ម៉ា ​បាន​វាយ​បង្ក្រាប​កងជីវពល​នៅ​ក្នុង​រដ្ឋ​ Chin​ ភាគ​ខាង​លិច​ប្រទេស ​ជាប់​ព្រំ​ដែន​ប្រទេស​ឥណ្ឌា ​និង​បង់ក្លាដែស​ ជា​ពិសេស​អ្នក​កាន់​គ្រិស្តសាសនា។ នេះ​បើតាម​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ មេដឹក​សហគមន៍​ និង​សាសនា​ និង​ជនជាតិ​ភាគតិច។​

ស្រប​ពេល​ដែលរបប​សឹក​យោធា​ ​ឬ​ក្រុម​ប្រឹក្សារដ្ឋបាល​រដ្ឋ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វាយ​ប្រហារ​ជនស៊ីវិល​ និង​អគារ​សាសនា​ ក្នុង​ការ​ព្យាយាម​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​ក្នុង​មូលដ្ឋាន​នោះ​ ​ពលរដ្ឋ​តាម​មូលដ្ឋាន​នានា​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ និង​បាន​បោះ​បង់​ចោល​ភូមិដ្ឋាន​ផង​ដែរ។ នេះ​បើ​តាម​មេដឹកនាំ​សាសនា​ និង​សហគមន៍។​

ជាង​៩០%​នៃ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ក្នុង​រដ្ឋ​ Chin​ កាន់​សាសនា​គ្រិស្ត។​

ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ​ បាន​បញ្ជូន​កងទ័ព​ដ៏​ច្រើន​ទៅ​រដ្ឋ ​Chin ​តាម​តំបន់​ក្បែរ​ខាង​ គឺ​តំបន់ ​Sagaing ​និង​តំបន់ ​Magway ​ដើម្បី​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​មូលដ្ឋាន។​ ក្រុមកង​កម្លាំង​មូលដ្ឋាន​សំខាន់​ គឺ​រណសិរ្ស​ជាតិ​រដ្ឋ​ Chin ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨៨។​ ក្រុម​ដទៃ​ទៀត​ ដែល​កើត​ឡើង​ក្រោយ​រដ្ឋ​ប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​ គឺ​កងកម្លាំង​ការពារ​ទឹកដី​ Chin​ ​កងកម្លាំង​ការពារ​ជាតិ​ Chin​ និង​អង្គភាព​មូលដ្ឋាន​របស់​កងកម្លាំង​ប្រជា​ការពារ​ដែល​ប្រឆាំង​របប​យោធា។​

មន្ត្រី​នៃ​ក្រុម​រណសិរ្ស​ជាតិ​ Chin​ និង​កងកម្លាំង​តស៊ូ​ផ្សេងៗ​ទៀត​បាន​ប្រាប់​វីអូអេ​ថា​ កង​កម្លាំង​យោធា​មីយ៉ាន់ជា​ច្រើន​ កំពុង​ឈរ​ជើង​នៅ​ក្នុង​ទីក្រុង​ Hakha ​របស់​រដ្ឋ​Chin​ និង​នៅ​ក្នុង​តំបន់​ជិតៗ​នោះ​ ដែល​រួម​មាន​ប្រជុំជន​ Mindat, Kanpetlet, Falam ​និង ​Thantlang ​ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិ​ការ​យោធា។​

កង​យោធា​ពល​ Tatmadaw ​ បាន​ប៉ះ​ទង្គិច​ជា​មួយ​ក្រុម​ប្រដាប់​អាវុធ​មូលដ្ឋាន​ នៅ​តាម​ផ្លូវ​ទៅ​កាន់​តំបន់​ប្រជុំ​ជន​ទាំង​នេះ។​ ​កង​កម្លាំង​របប​យោធា​ បាន​បាញ់​ផ្លោង​ទៅ​លើ​ភូមិដ្ឋាន​អ្នក​ស្រុក​ និង​ធ្វើ​យុទ្ធនាការ​កាប់​សម្លាប់ ​ចាប់​ឃុំតាម​អំពើ​ចិត្ត​ និង​ធ្វើ​ទារុណ្ឌ​កម្ម ​និង​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ដោយ​ខុស​ច្បាប់​ផង​ដែរ។​ នេះ​បើតាម​សាក្សី​មួយ​ចំនួន ​និង​បណ្តាញ​ព័ត៌មាន​ក្នុង​រដ្ឋ ​Chin៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG