លោក Netanyahu និយាយដូច្នេះ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារលើគោលដៅក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប៉ែកខាងត្បូងនៃប្រទេសលីបង់ ចំពេលដែលមានការភ័យខ្លាចថាការវាយប្រហារនេះនឹងបង្កទៅជាសង្គ្រាមទូទាំងតំបន់មជ្ឈិមបូព៌ា។
លោក Abbas បានថ្លែងថា«បញ្ឈប់ឧក្រិដ្ឋកម្មនេះ»។ បញ្ឈប់វានៅពេលឥឡូវនេះ។ បញ្ឈប់ការសម្លាប់កូនក្មេងនិងស្ត្រី។ បញ្ឈប់អំពើប្រល័យពូជសាសន៍។ បញ្ឈប់ការ បញ្ជូនអាវុធទៅអ៊ីស្រាអែល។»
លោកkatz បានបញ្ជាក់នៅលើបណ្តាញព័ត៌មានសង្គមXថា«យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម Hezbollahជាមួយកម្លាំងទាំងអស់របស់យើង រហូតទាល់ទទួលជ័យជម្នះ និងមានការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ពួកអ្នកស្រុកនៅភាគខាងជើង ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ»។
លោក Zelenskyy បាននិយាយទៀតថា« យើងចាំបាច់ត្រូវដកកងទ័ពឈ្លានពានរុស្ស៊ី ដែលនឹងបញ្ចប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន»។
អ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់ដ្រូន២៨គ្រឿងក្នុងចំណោម៣២គ្រឿង និងកាំជ្រួចមីស៊ីលចំនួន៤គ្រាប់ក្នុងចំណោម៨គ្រាប់ដែលត្រូវបានបាញ់ក្នុងអំឡុងពេលនៃការវាយប្រហារពេលយប់មួយរបស់រុស្ស៊ី។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ស្ទាក់កាំជ្រួចមីស៊ីលរបស់ក្រុម Hezbollahដែលបានបណ្តាលឱ្យមានការបន្លឺសារ៉ែនតាមអាកាសនៅក្នុងទីក្រុង Tel Aviv។ មិនមានសេចក្តីរាយការណ៍ពីការខូចខាតឬមនុស្សស្លាប់និងរងរបួសទេ។
តាមមន្ត្រីសហរដ្ឋអាមេរិកជាច្រើនដែលបាននិយាយប្រាប់វីអូអេក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីកញ្ចប់ជំនួយនេះមុនពេលប្រកាស ជំនួយសម្រាប់រដ្ឋាភិបាលក្រុងកៀវត្រូវគេរំពឹងនឹងត្រូវប្រកាសយ៉ាងឆាប់នៅថ្ងៃពុធនេះ។
អ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារ១ពាន់៥រយកន្លែងនៅក្នុងរយៈពេល២៤ម៉ោង ដោយពួកមន្ត្រីសុខាភិបាលលីបង់និយាយថាកូនក្មេង៥០នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារនោះ រួមជាមួយស្ត្រីយ៉ាងតិចណាស់ក៏៥៨នាក់ដែរ។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលរាប់សិបនាក់បានមកជួបជុំគ្នាដើម្បីចុះហត្ថលេខាលើកតិកាសញ្ញានេះ ដែលជាការបើកកិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
យោធាអ៊ីស្រាអែលថាខ្លួនបានវាយប្រហារលើគោលដៅជាង ៨០០ កន្លែង ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់បានរាយការណ៍អំពីការវាយប្រហារធ្ងន់ធ្ងរនៅទូទាំងតំបន់ជាច្រើននៅផ្នែកខាងត្បូងលីបង់។
ក្រសួងការបរទេសអ៊ុយក្រែននិយាយកាលពីខែមុនថាអ៊ុយក្រែន«មិនដែលហើយនឹងមិនចាត់វិធានការអមិត្រណាមួយប្រឆាំងប្រជាជនបេឡារុសទេ»។
ស្ថានីយទូរទស្សន៍លីបង់បានផ្សាយរូបភាពអំពីមនុស្សរបួសត្រូវបានគេទាញចេញពីគំនរអគារបែកបាក់ ខណៈរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់ទៅកន្លែងនៃការវាយប្រហារ។
ព័ត៌មានផ្សេងទៀត
No media source currently available