ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ប៉ាឡេស្ទីន​ លោកAbbas អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ចប់​ការដឹក​ជញ្ជូន​អាវុធ​ទៅឱ្យ​អ៊ីស្រាអែល


ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រធានាធិបតី​ប៉ាឡេស្ទីន​ លោក Mahmoud Abbas បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ពិសេស​សហរដ្ឋ​អាមេរិក ​ឱ្យ​បញ្ឈប់​ការបញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ីស្រាអែល​ ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​នៅ​ក្នុង​តំបន់ West Bank និង​ហ្កាហ្សា។

លោក Abbas ដែល​បាន​ថ្លែង​ទៅកាន់​ជំនួប​ប្រចាំ​ឆ្នាំ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ បាន​ចុច​សហរដ្ឋ​អាមេរិក​ពីព្រោះ​ការដឹកជញ្ជូន​អាវុធរបស់​អាមេរិក​និង​ការបោះឆ្នោត​វ៉េតូ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​ថ្កោលទោស​សង្គ្រាម​ជិត​មួយ​ឆ្នាំ​របស់​អ៊ីស្រាអែល​ ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

លោក Abbas បាន​ថ្លែង​ថា«បញ្ឈប់​ឧក្រិដ្ឋកម្ម​នេះ»។ បញ្ឈប់​វា​នៅពេល​ឥឡូវ​នេះ។ បញ្ឈប់​ការសម្លាប់​កូនក្មេង​និង​ស្ត្រី។ បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍។ បញ្ឈប់​ការ បញ្ជូន​អាវុធ​ទៅ​អ៊ីស្រាអែល។ ភាពឆ្កួត​លីលា​នេះ​មិន​អាច​បន្ត​ទៀត​ទេ។ ពិភពលោក​ទាំង​មូល​ជា​អ្នក​ទទួល​ខុសត្រូវ​ ចំពោះ​អ្វី​កំពុង​កើត​មាន​ឡើង​ដល់​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង West Bank។

លោក​បាន​និយាយ​ទៀត​ថា​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការអនុវត្ត​អំណាច​នៃ​ការបោះ​ឆ្នោត​វ៉េតូ​របស់​ខ្លួន​ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​បាន​និយាយ​ថា«ទេ ការប្រយុទ្ធ​នឹង​បន្ត»។

ពួក​ហាម៉ាស់​បាន​ធ្វើ​ឱ្យ​មាន​សង្គ្រាម​កាលពី​ថ្ងៃ​ទី៧ តុលា ឆ្នាំ​មុន ដោយ​ការវាយ​ប្រហារ​ដ៏​តក់ស្លុត​របស់​ខ្លួន​លើ​អ៊ីស្រាអែល ​ដែល​បាន​សម្លាប់​មនុស្ស១ពាន់២រយនាក់​ ហើយ​និង​ចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង២៥០នាក់។ ការវាយ​ប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ជាង៤ម៉ឺន១ពាន់​នាក់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ នេះ​បើ​តាម​ពួក​មន្ត្រី​សុខាភិបាល​ក្រុម​ហាម៉ាស់ ថ្វីបើ​យោធា​អ៊ីស្រាអែល​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​នេះ រួមបញ្ចូល​ទាំង​ពួក​អ្នក​ប្រយុទ្ធ​ហាម៉ាស់​រាប់​ពាន់​នាក់​ក៏ដោយ។

លោក Abbas បាន​និយាយ​ទៀត​ថា​ ពេល​សង្គ្រាម​ចប់ អាជ្ញាធរ​ប៉ាឡេស្ទីន​ត្រូវតែ​ត្រួតត្រា​តំបន់​ហ្កាហ្សា​ទាំង​ស្រុង ជា​ជំហរ​មួយ​ដែល​អ៊ីស្រាអែល​បាន​ច្រានចោល៕

XS
SM
MD
LG