តាមមន្ត្រីសហរដ្ឋអាមេរិកជាច្រើនដែលបាននិយាយប្រាប់វីអូអេក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីកញ្ចប់ជំនួយនេះមុនពេលប្រកាស ជំនួយសម្រាប់រដ្ឋាភិបាលក្រុងកៀវត្រូវគេរំពឹងនឹងត្រូវប្រកាសយ៉ាងឆាប់នៅថ្ងៃពុធនេះ។
អ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារ១ពាន់៥រយកន្លែងនៅក្នុងរយៈពេល២៤ម៉ោង ដោយពួកមន្ត្រីសុខាភិបាលលីបង់និយាយថាកូនក្មេង៥០នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារនោះ រួមជាមួយស្ត្រីយ៉ាងតិចណាស់ក៏៥៨នាក់ដែរ។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលរាប់សិបនាក់បានមកជួបជុំគ្នាដើម្បីចុះហត្ថលេខាលើកតិកាសញ្ញានេះ ដែលជាការបើកកិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
យោធាអ៊ីស្រាអែលថាខ្លួនបានវាយប្រហារលើគោលដៅជាង ៨០០ កន្លែង ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់បានរាយការណ៍អំពីការវាយប្រហារធ្ងន់ធ្ងរនៅទូទាំងតំបន់ជាច្រើននៅផ្នែកខាងត្បូងលីបង់។
ក្រសួងការបរទេសអ៊ុយក្រែននិយាយកាលពីខែមុនថាអ៊ុយក្រែន«មិនដែលហើយនឹងមិនចាត់វិធានការអមិត្រណាមួយប្រឆាំងប្រជាជនបេឡារុសទេ»។
ស្ថានីយទូរទស្សន៍លីបង់បានផ្សាយរូបភាពអំពីមនុស្សរបួសត្រូវបានគេទាញចេញពីគំនរអគារបែកបាក់ ខណៈរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់ទៅកន្លែងនៃការវាយប្រហារ។
ការវាយប្រហារនៅថ្ងៃអង្គារនិងថ្ងៃពុធ ត្រូវបានគេជឿថាធ្វើឡើងដោយក្រុមMossad ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ទោះបីជាអ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធថា មិនមានជាប់ពាក់ព័ន្ធក៏ដោយ។
លោកស្រី Von der Leyen បាននិយាយថា«វាជាការ ត្រឹមត្រូវដែលរុស្ស៊ីបង់ប្រាក់សម្រាប់ការបំផ្លិចបំផ្លាញដែលខ្លួនបានធ្វើ»។
លោកប្រធានាធិបតីនិងអ្នកស្រីអនុប្រធានាធិបតី នឹងសង្កត់ពីការតាំងចិត្ត ដែលមិនអាចរង្គោះរង្គើបានរបស់ពួកគេទាំងពីរ ក្នុងការគាំទ្រអ៊ុយក្រែន រហូតទាល់អ៊ុយក្រែនឈ្នះសង្គ្រាមនេះ»។
ការវាយប្រហារបានកើតមានឡើងនៅក្នុងទីក្រុង Toropets ដោយប្រភពសន្តិសុខអ៊ុយក្រែននិយាយថា ដ្រូនបានបំផ្លាញឃ្លាំងអាវុធរុស្ស៊ីដែលផ្ទុកកាំជ្រួចមីស៊ីលនិងកាំភ្លើងធំ។
ការវាយប្រហារលើតំបន់ Sumy ជាផ្នែកមួយនៃការវាយប្រហារកាន់តែខ្លាំងឡើងរបស់ដ្រូនដែលយោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ី៣១គ្រឿងនៃដ្រូនទាំងអស់៥១គ្រឿង។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តចំណាត់ការនេះកាលពីយប់ថ្ងៃចន្ទ។
ព័ត៌មានផ្សេងទៀត
No media source currently available