ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អ៊ីស្រាអែល​ថា​អ៊ីស្រាអែល​ចង់បាន​សន្តិភាព​តែ​ប្រយុទ្ធ​ដើម្បី​រស់


នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៩ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៩ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ លោក Benjamin Netanyahu បាន​ថ្លែង​ទៅកាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ីស្រាអែល​ចង់បាន​សន្តិភាព​ប៉ុន្តែ​កំពុង​ប្រយុទ្ធ​ដើម្បី​រស់​នៅ​ចំពោះ​មុខ «សត្រូវ​ឃោរឃៅ» ដែល​ចង់​ឱ្យ​អ៊ីស្រាអែល​សាបសូន្យ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Netanyahu បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​នោះ​ថា៖ «ប្រទេស​ខ្ញុំ​កំពុង​មាន​សង្គ្រាម​ដោយ​ប្រយុទ្ធ​ដើម្បី​រស់។ យើង​ត្រូវតែ​ការពារ​ខ្លួន​ទប់ទល់​នឹង​ឃាតករ​ដ៏​ឃោរឃៅ​ទាំងនេះ។ សត្រូវ​របស់​យើង​មិន​ត្រឹមតែ​ចង់​បំផ្លាញ​យើង​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ចង់​បំផ្លាញ​អរិយធម៌​រួម​របស់​យើង​ផងដែរ ហើយ​ចង់​ឱ្យ​ពួកយើង​ធ្លាក់ចូល​ជាថ្មី​ទៅ​ក្នុង​យុគ​សម័យ​ខ្មៅ​ងងឹត​នៃ​អំពើ​កំណាច​ឃោរឃៅ»។

លោក Netanyahu និយាយ​ដូច្នេះ នៅ​ពេល​ដែល​អ៊ីស្រាអែល​បន្ត​វាយប្រហារ​លើ​គោលដៅ​ក្រុម​ហេសបូឡា (Hezbollah) ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​លីបង់ ចំពេល​ដែល​មាន​ការ​ភ័យខ្លាច​ថា​ការ​វាយប្រហារ​នេះ​នឹង​បង្ក​ទៅជា​សង្គ្រាម​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា។

ក្នុង​ពេល​ថ្លែង​សុន្ទរកថា លោក Netanyahu បាន​បន្ទោស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ធំ​របស់​អ៊ីស្រាអែល​ថា​ជា​អ្នក​ធ្វើ​ឱ្យ​មាន​សង្គ្រាម​នេះ​កើតឡើង។ លោក​ថា​អ៊ីស្រាអែល​កំពុង​ការពារ​ខ្លួន​ទប់ទល់​នឹង​អ៊ីរ៉ង់​ពី​ជ្រុង​ចំនួន ៧។

លោក Netanyahu បាន​ថ្លែង​ថា៖ «គ្មាន​កន្លែង​ណា​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​អ៊ីស្រាអែល​មិន​អាច​ចូល​ដល់​នោះទេ។ ហើយ​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ក៏​ដូចគ្នា​នេះ​ដែរ។ ខុសពី​ចៀម​ដែល​គេ​អូស​យក​ទៅ​សម្លាប់ ទាហាន​អ៊ីស្រាអែល​បាន​វាយបក​វិញ​ដោយ​សេចក្តី​ក្លាហាន​មិនគួរ​ឱ្យ​ជឿ»។ លោក​ថ្លែង​បែប​នេះ​ដោយ​មាន​សំឡេង​ទះដៃ ខណៈ​ប្រតិភូ​ខ្លះ​រួម​ទាំង​ប្រតិភូ​អ៊ីរ៉ង់​ផងដែរ​បាន​ដើរ​ចេញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG