ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយប្រហារ​ក្រុម​ហេសបូឡា​នៅ​លីបង់​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ២៧០នាក់


ផ្សែងហុយពេញតំបន់ភាគខាងត្បូងលីបង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ចំពេលមានអរិភាពឆ្លងព្រំដែនដែលកំពុងបន្តរវាងកងកម្លាំង Hezbollah និងកងកម្លាំងអ៊ីស្រាអែល ដូចដែលបានឃើញពីទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
ផ្សែងហុយពេញតំបន់ភាគខាងត្បូងលីបង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ចំពេលមានអរិភាពឆ្លងព្រំដែនដែលកំពុងបន្តរវាងកងកម្លាំង Hezbollah និងកងកម្លាំងអ៊ីស្រាអែល ដូចដែលបានឃើញពីទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

អ៊ីស្រាអែល​បាន​ពង្រីក​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា (Hezbollah) នៅ​ក្នុង​ប្រទេស​លីបង់​កាលពី​ថ្ងៃ​ចន្ទ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ២៧០ នាក់ និង​ធ្វើឱ្យ​មនុស្ស​ជាង ១.០០០ នាក់​ទៀត​រង​របួស​នៅក្នុង​ការ​វាយប្រហារ​ថ្មី​តាម​អាកាស​ដ៏​មហិមា​ដែល​បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថា​សង្គ្រាម​ពេញទី​នឹង​ផ្ទុះ​ឡើង។

យោធា​អ៊ីស្រាអែល​ថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​ជាង ៨០០ កន្លែង ខណៈ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​លីបង់​បាន​រាយការណ៍​អំពី​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​នៅ​ទូទាំង​តំបន់​ជាច្រើន​នៅ​ផ្នែក​ខាងត្បូង​លីបង់។

អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​លោក​ឧត្តមនាវីទោ Daniel Hagari បាន​និយាយ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា កងកម្លាំង​អ៊ីស្រាអែល​ធ្វើ​ដូចនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សញ្ញា​បង្ហាញ​ឱ្យ​ដឹង​ដែល​ថា​ក្រុម​ហេសបូឡា​កំពុង​ត្រៀម​បាញ់​តម្រង់​ទៅ​ដែនដី​អ៊ីស្រាអែល។

យោធា​អ៊ីស្រាអែល​បាន​រំឭក​ពលរដ្ឋ​រស់នៅ​តាម​ជ្រលងភ្នំ Bekaa នៅ​ប៉ែក​ខាង​កើត​ប្រទេស​លីបង់​ឱ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ផ្គត់ផ្គង់​សព្វាវុធ​របស់​ក្រុម​ហេសបូឡា។

លោក Hagari បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា៖ «យើង​កំពុង​បន្ត​តាមដាន​ការ​ត្រៀមខ្លួន​របស់​ក្រុម​ហេសបូឡា​នៅ​តាម​ទីតាំង​ផ្ទាល់​ដើម្បី​បញ្ចៀស​ជាមុន​មិន​ឱ្យ​មាន​ការ​វាយប្រហារ​លើ​ដែនដី​អ៊ីស្រាអែល ហើយ​យើង​ក៏​កំពុង​ពង្រីក​ការ​វាយប្រហារ​របស់​យើង​ជា​ប្រព័ន្ធ​លើ​ក្រុម​ហេសបូឡា​ផងដែរ»។

មនុស្ស​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ប៉ែក​ខាង​ត្បូង​ប្រទេស​លីបង់ ដោយ​ធ្វើឱ្យ​ស្ទះ​ផ្លូវ​ជាតិ​ល្បឿន​លឿន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​បេរូត៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG