ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន ​២៨​គ្រឿង មីស៊ីល ​៤​គ្រាប់


ឬូបឯកសារ៖ នៅក្នុងរូបថតចេញពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដ្រូនរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកនៅទីតាំងដែលមិនបានបង្ហាញនៅក្នុងតំបន់ Donetsk។
ឬូបឯកសារ៖ នៅក្នុងរូបថតចេញពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដ្រូនរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកនៅទីតាំងដែលមិនបានបង្ហាញនៅក្នុងតំបន់ Donetsk។

អ៊ុយក្រែន​បាន​និយាយ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន២៨គ្រឿង​ក្នុង​ចំណោម៣២គ្រឿង និង​កាំជ្រួច​មីស៊ីល​ចំនួន៤គ្រាប់​ក្នុង​ចំណោម៨គ្រាប់​ដែល​ត្រូវ​បាន​បាញ់​ក្នុង​អំឡុង​ពេល​នៃ​ការវាយប្រហារ​ពេល​យប់​មួយរបស់រុស្ស៊ី។

អភិបាល​តំបន់ Odessa លោក Oleh Kiper បាន​និយាយ​នៅ​លើ​កម្មវិធី​ផ្ញើសារ​តេឡេ ក្រាម​ថាកាំជ្រួច​មីស៊ីល​មួយ​បាន​វាយប្រហារ​តំបន់​មួយ ហើយ​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​ហើយកម្ទេច​កម្ទី​បាន​បំផ្លាញ​រថយន្ត​ដឹក​ទំនិញ​ពីរ​គ្រឿង។

នៅ​ទីក្រុង​កៀវ អភិបាល​តំបន់ Ruslan Kravchenko បាន​និយាយ​ថាការវាយប្រហារ​ដោយ​ដ្រូន​ មិន​ប៉ះពាល់​ដល់​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ ឬ​លំនៅដ្ឋាន​នោះ​ទេ។

នៅ​តំបន់ Kharkiv ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ុយក្រែន ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ឃ្លាំង​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ។ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថាកាល​ពី​ថ្ងៃ​អង្គារ មនុស្ស៣នាក់​បាន​ស្លាប់​នៅទី​នោះ និង​ជាង៣០នាក់ទៀត​បាន​រង​របួស។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា«គោលដៅ​នៃ​ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី គឺ​អគារ​ផ្ទះល្វែង ហាង​នំប៉័ង កីឡាដ្ឋាន។ និយាយ​រួម​គឺ កន្លែង​រស់នៅប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​សាមញ្ញ​ទូទៅ»។

លោក Zelenskyy បាន​ចេញ​ផ្សាយ​រូបថត​នៃ​អគារ​ផ្ទះល្វែង​ដែល​បង្ហាញ​ពី​រន្ធ​ដ៏​ធំ​នៅ​កណ្តាល ជាន់របស់​អាគារ​ជាច្រើន​ត្រូវ​បាន​បំផ្លាញ បង្អួច​បែកបាក់​ខ្ទេចខ្ទី​ និង​កម្ទេច​ថ្ម​ពាសពេញ​ដី។

ការវាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ ខណៈ​ដែល​លោក Zelenskyy ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​រសៀល​ថ្ងៃ​អង្គារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG