បាឡុងកូរ៉េខាងជើងបានទម្លាក់លាមកនិងសំរាមផ្សេងទៀតលើផ្លូវដ៏មមាញឹកនៅពីមុខអគារលំនៅដ្ឋាននិងនៅតំបន់ដទៃទៀតនៅទូទាំងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ដែលនេះគឺជាការធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតជាមួយនឹងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងយោធាកូរ៉េខាងត្បូង។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានឃើញមានបាឡុងជាច្រើនដែលក្នុងនោះបាឡុងយ៉ាងតិចមួយចំនួនមានផ្ទុកកាកសំណល់និងសំរាម។ ក្រុមនាយសេនាធិការកងទ័ពនេះបានចោទប្រកាន់កូរ៉េខាងជើងបានប្រព្រឹត្តទង្វើ «គ្មានមនុស្សធម៌និងថោកទាប» នេះ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដែលយោងលើប្រភពយោធា បានរាយការណ៍ថា បាឡុងជាង ២០០ ត្រូវបានគេប្រទះឃើញ និងថាបាឡុងមួយចំនួនមានផ្ទុកនូវសារធាតុមួយ «ដែលទោះបីជាពិបាកនិងបញ្ជាក់ឱ្យបានច្បាស់ ត្រូវបានគេសន្មតថាជាលាមកដោយសារតែពណ៌ក្រម៉ៅនិងក្លិនរបស់វា»៕
វេទិកាបញ្ចេញមតិ