ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យបង្កើនការផលិតអាវុធបាញ់មីស៊ីលឱ្យបានច្រើន


មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un និងកូនស្រី ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​រថយន្ត​យោធា​ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤។ (KCNA via REUTERS)
មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un និងកូនស្រី ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​រថយន្ត​យោធា​ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤។ (KCNA via REUTERS)

មេដឹកនាំ​ប្រទេស​កូរ៉េខាង​ជើង​លោក Kim Jong Un បាន​អំពាវនាវឱ្យ​ពង្រីក​ការ​ផលិត​អាវុធ​បាញ់​មីស៊ីលបន្ថែម​ទៀត​ ​ដែល​លោក​ហៅ​ថា​ជា​ការ​ចាំបាច់​មួយ​ ក្នុង​ការ​ប្រឈម​ផ្នែក​យោធា​ជា​មួយ​ប្រទេសកូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​។ នេះ​បើតាមសេចក្តី​រាយការណ៍របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​កូរ៉េខាង​ជើងនៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ថ្លែងការណ៍របស់មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូបនេះ​ កើត​មាន​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ កូរ៉េខាង​ជើងបាន​ផ្តល់​គ្រាប់មីស៊ីបាល្លីស្ទិក​និងអាវុធសម្រាប់​បាញ់មីស៊ីលទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ ហើយ​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​វា​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ទី​ប្រជុំ​ជន​ក្នុង​ប្រទេស​អ៊ុយក្រែន​នាពេល​ថ្មីៗ​នេះ។​ ​

ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការមជ្ឈិម​កូរ៉េ​ជើង​ បានបង្ហាញ​រូបភាព​មេដឹកនាំ​កូរ៉េខាង​ជើង​លោក Kim និង​កូនស្រី​ Ju Ae ដើរ​មើល​រោងចក្រ​ផលិត​កាំភ្លើង​បាញ់​មីស៊ីល​ ដែលនៅ​ទី​នោះ​លោក​បាន​អំពាវនាវ​ឱ្យ​ផលិត​អាវុធ​ប្រភេទ​នេះ​ឱ្យ​បានកាន់​តែ​ច្រើន​ថែម​ទៀត។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​បានចោទប្រកាន់​កូរ៉េខាង​ជើង​ថា ​បាន​ផ្តល់ឧបករណ៍​យោធា​ដល់ប្រទេស​រុស្ស៊ី​ ដើម្បី​ដោះដូរ​ជាមួយនឹង​ការ​គាំទ្រ​ផ្នែកបច្ចេកវិទ្យា​ពី​ប្រទេស​រុស្ស៊ី​ ដើម្បី​លើក​កម្ពស់សមត្ថភាព​យោធា​របស់​ខ្លួន​បន្ថែម​ទៀត​ ប៉ុន្តែ​កូរ៉េខាង​ជើង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខសេតវិមាន លោក​ John Kirby បាន​និយាយកាល​ពីថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ​ថា​ ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ព័ត៌មាន​ថា​ រុស្ស៊ី​បាន​ប្រើប្រាស់​អាវុធ​បាញ់​មីស៊ីលនិង​គ្រាប់មីស៊ីល​បាលីស្ទិក​ដែល​កូរ៉េខាង​ជើង​ផ្តល់​ឱ្យ​ ក្នុង​ការវាយប្រហារទៅ​លើប្រទេស​អ៊ុយក្រែន ​កាល​ពី​សប្តាហ៍​កន្លង​ទៅ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG