នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានសម្តែង«ការមិនពេញចិត្តខ្លាំង»ថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅជិតខាងបានបណ្តាលឱ្យមានជនជាតិចិនស្លាប់ ហើយថា ខ្លួននឹងចាត់«វិធានការចាំបាច់ទាំងអស់»ដើម្បីការពារពលរដ្ឋខ្លួន នៅក្រោយមានរបាយការណ៍ថាគ្រាប់កាំភ្លើងធំមួយគ្រាប់បានផ្ទុះឆ្លងកាត់ព្រំដែន។
ជម្លោះប្រដាប់អាវុធបានរាលដាលនៅក្នុងរដ្ឋ Shan នាប៉ែកខាងជើងប្រទេសមីយ៉ាន់ម៉ាតាំងពីខែតុលាមក នៅពេលសម្ព័ន្ធភាពមួយនៃក្រុមជនអំបូរភាគតិចបានបើកការវាយលុកប្រឆាំងនឹងក្រុមប្រឹក្សាយោធា។
បណ្តាញព័ត៌មានចិនមួយចំនួនបានរាយការណ៍កាលពីថ្ងៃពុធថា គ្រាប់កាំភ្លើងធំមួយគ្រាប់បានធ្លាក់ឆ្លងកាត់ព្រំដែនពីមីយ៉ាន់ម៉ាទៅក្នុងក្រុង Nansan ក្នុងខេត្ត Yunnan នៃប្រទេសចិន ដែលវាផ្ទុះហើយនាំឱ្យមានមនុស្សច្រើននាក់រងរបួស។
នៅពេលត្រូវសួរអំពីរបាយការណ៍ទាំងនេះនៅក្នុងសន្និសីទកាសែតជាធម្មតាមួយនៅថ្ងៃព្រហស្បតិ៍នេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាប្រទេសចិន«សម្តែងការមិនពេញចិត្តជាខ្លាំងថាជម្លោះអាវុធបានបណ្តាលឱ្យមានជនរងគ្រោះចិន» ដោយលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងបាន«ថ្លែងយ៉ាងម៉ឺងម៉ាត់ប្រាប់ដល់ភាគីពាក់ព័ន្ធ»៕
វេទិកាបញ្ចេញមតិ