ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំនេះ បានឡើងដល់ចំនួន២៧នាក់ហើយ នៅថ្ងៃពុធនេះ នៅពេលដែលកិច្ចប្រតិបត្តិការបោសសម្អាត បានចាប់ផ្តើម ហើយមនុស្សម្នាធ្វើការវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។
ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានបោកបក់ចំភាគកណ្ដាលប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ឥឡូវនេះ បានកើនដល់ជាង ២០០នាក់ហើយ ដោយមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ ហើយតំបន់ជាច្រើនកំពុងអំពាវនាវសុំជំនួយម្ហូបអាហារ និងទឹកបរិភោគ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញចុះទៅរដ្ឋ Kentucky កាលពីថ្ងៃពុធដើម្បីពិនិត្យមើលផ្ទាល់ការបំផ្លិចបំផ្លាញដែលបណ្តាលមកពីខ្យល់ព្យុះគួច tornado ជាច្រើន ដែលបានសម្លាប់មនុស្សយ៉ាងតិច៧៤នាក់ ហើយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ទៀតបាត់បង់ផ្ទះសម្បែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Kentucky នៅថ្ងៃពុធនេះ ដើម្បីពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះគួច tornado ដែលបានសម្លាប់មនុស្សអស់យ៉ាងតិច៦៤នាក់ និងធ្វើឲ្យមនុស្សជាច្រើនពាន់នាក់ផ្សេងទៀតបាត់បង់លំនៅដ្ឋានកាលពីសប្តាហ៍មុន។
ចំនួនមនុស្សស្លាប់បានកើនឡើងកាលពីថ្ងៃអាទិត្យពីគ្រោះថ្នាក់បង្កមកពីខ្យល់គួចtornado ជាច្រើនខុសរដូវជាបន្តបន្ទាប់ដែលបានបក់បោកកាត់តាមរដ្ឋចំនួន៦នៅភាគខាងត្បូងនិងភាគកណ្តាលសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បើទោះបីមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់បានសម
មន្រ្តីសង្គមស៊ីវិលបានជំរុញឲ្យមានការស៊ើបអង្កេតរកអ្នកដែលចេញប្លង់កម្មសិទ្ធិដីធ្លីសម្រាប់គ្រប់គ្រងដីបឹងទន្លេសាបដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតនិងរឹបអូសយកមកវិញ។
អណ្តើកហ្លួងនេះដំបូងឡើយត្រូវគេជឿថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំនាំ២០០០នៅពេលដែលក្រុមអ្នកជំនាញអាមេរិកមួយក្រុមមកពីអង្គការ WCS និងរដ្ឋបាលជលផលកម្ពុជាបានរកឃើញពពួកសត្វអណ្តើកនោះឡើងវិញនៅតាមដងព្រែកស្រែអំបិល។
មន្ត្រីឲ្យដឹងថា អាជ្ញាធរបានរកឃើញការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប ដោយបានដកហូតដីយ៉ាងតិច១៥.០០០ហិកតាក្នុងដំណាក់កាលដំបូងនៃការចុះស៊ើបអង្កេត តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អាជ្ញាធរ ក៏បានឃាត់ខ្លួនមនុស្សមួយចំនួន និងបញ្ជូនទៅតុលាការផងដែរ។
នៅក្នុងសារជាសំឡេងមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងស៊ើបអង្កេតករណីនេះ ដោយលោកទទួលព័ត៌មានថាមានពាក់ព័ន្ធនឹងអតីតអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ក៏បានហាមឃាត់មិនឲ្យរថយន្តធំៗដឹកជញ្ជូនទំនិញមិនចាំ បាច់និងបញ្ឈប់ការសាងសង់ក្នុងរដ្ឋធានីញូវដែលីនិងនៅទីក្រុងមួយចំនួនជុំវិញនោះ។
កិច្ចព្រមព្រៀងដែលមិនតម្រូវតាមផ្លូវច្បាប់នេះ តម្រូវឱ្យមេដឹកនាំទាំងនោះ «ធ្វើការរួមគ្នាដើម្បីរារាំង និងស្ដារឡើងវិញនូវការបាត់បង់ព្រៃឈើនិងការសឹករិចរឹលដី» នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។ ការបាត់បង់ព្រៃឈើ និងការសឹករិចរឹលដី គឺជាមូលហេតុចម្បងនៃការឡើងកម្ដៅផែនដី។
ព័ត៌មានផ្សេងទៀត
No media source currently available