ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​រងគ្រោះ​មហន្តរាយ​ដោយសារ​ខ្យល់​ព្យុះគួច tornado ក្នុង​រដ្ឋ Kentucky


ទង់ជាតិ​អាមេរិក​មួយ ត្រូវបាន​ចងជាប់​នឹង​ដើមឈើ​រលំ​នៅមុខ​លំនៅដ្ឋាន​មួយខ្នង​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះ​គួច​ក្នុង​ទីក្រុង Mayfield រដ្ឋ Kentucky ថត​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
ទង់ជាតិ​អាមេរិក​មួយ ត្រូវបាន​ចងជាប់​នឹង​ដើមឈើ​រលំ​នៅមុខ​លំនៅដ្ឋាន​មួយខ្នង​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះ​គួច​ក្នុង​ទីក្រុង Mayfield រដ្ឋ Kentucky ថត​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋ Kentucky នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត​ដោយសារ​ខ្យល់​ព្យុះ​គួច tornado ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​តិច​៦៤នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត​បាត់​បង់​លំនៅដ្ឋាន​កាល​ពី​សប្តាហ៍មុន។

លោក Biden ដែល​បានចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាសភាពអាសន្ន​ក្នុង​រដ្ឋ Kentucky រួចហើយ​នោះ បាន​និយាយ​ថា លោក​ត្រៀម​ខ្លួន​ជា​ស្រេចដើម្បី​ធ្វើ​សកម្មភាព​ប្រហាក់​ប្រហែល​គ្នា​នេះ ​នៅ​ក្នុងរដ្ឋ Illinois ផង​ដែរ។ លោក​បានបន្ថែម​ទៀត​ថា លោក​បាន​បញ្ជាឲ្យ​រដ្ឋបាល​របស់​លោក​ត្រៀម​ប្រភពធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់មន្ត្រី​មូល​ដ្ឋាន ​និង​មន្ត្រី​ក្នុង​រដ្ឋ Kentucky និង​រដ្ឋផ្សេងៗ​ទៀត​ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយសារខ្យល់​ព្យុះ​គួច​នេះ។

លោក Biden លើក​ឡើង​ថា «យើង​ត្រូវធ្វើឲ្យ​លើស​ពី​អ្វី​ដែលរដ្ឋាភិបាល​សហព័ន្ធមាន​នៅ​ក្នុង​ដៃ។ ជា​ឧទាហរណ៍​ ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​អាសន្ន​សហព័ន្ធ​ ឬ FEMA ត្រូវ​បង្កើតនូវ​គម្រោង​ទឹក​ប្រាក់រហូត​ដល់ ​៣៥.០០០ ដុល្លារ​សម្រាប់​ការ​ជួយ​ស្ថាបនា​លំនៅដ្ឋាន​ឡើង​វិញ​ជា​ដើម​។ មាន​ការ​ងារ​ជា​ច្រើន​ផ្សេងៗទៀតដែល​យើង​ត្រូវ​ធ្វើ​ ហើយ​យើង​កំពុង​ចាប់​ផ្តើម​ធ្វើ ប៉ុន្តែ​យើង​ត្រូវ​ធ្វើការ​ងារ​ទាំង​អស់​នេះ​ជា​មួយ​អភិបាល​រដ្ឋ​ទាំង​នោះ​ ដើម្បី​ធានា​ថា​ ​យើង​អាច​អនុវត្ត​កិច្ចការ​នេះ​បាន»។

លោក​ប្រធានាធិបតី​អាមេរិក ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា សារ​ដែល​លោក​ចង់​ផ្ញើ​ទៅ​កាន់​បណ្តា​អភិបាល​រដ្ឋទាំង​នោះ ​គឺថា​រដ្ឋាភិបាល​សហព័ន្ធនឹងជួយ​ពួក​គេ«នូវ​អ្វី​ដែល​ពួក​គេត្រូវ​ការ​ និង​នៅ​ពេលណាដែល​ពួក​គេត្រូវ​ការ»។

លោក​ប្រធានាធិបតី Biden បាន​បន្ថែម​ទៀត​ថា «យើង នឹង​ស្ថិត​នៅ​ទី​នោះ​ដរាប​ណា​លោក​អ្នក​ត្រូវការ​ការជួយ​ឧបត្ថម្ភ»៕

XS
SM
MD
LG