ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បិទ​រោងចក្រ​ប្រើ​ថាមពល​ធ្យូងថ្ម​ចំនួន​៥​ជា​បណ្តោះ​អាសន្ន​នៅ​ជុំវិញ​ទីក្រុង​ញូវដែលី


យានយន្ត​ប្រជ្រៀត​គ្នា​​ក្នុង​ថ្ងៃ​​​ដែល​មាន​ផ្សែង​អ័ព្ទ​ច្រើន​ នៅ​រដ្ឋធានី​ញូវដែលី​របស់​​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
យានយន្ត​ប្រជ្រៀត​គ្នា​​ក្នុង​ថ្ងៃ​​​ដែល​មាន​ផ្សែង​អ័ព្ទ​ច្រើន​ នៅ​រដ្ឋធានី​ញូវដែលី​របស់​​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ប្រទេស​ឥណ្ឌា​បាន​បិទ​ជា​បណ្តោះអាសន្ន​នូវរោងចក្រថាមពលចំនួន​៥​ដែល​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ជុំ វិញ​រដ្ឋធានី​ញូវដែលី​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្លួន​ប្រយុទ្ធ​ប្រឆំាងខ្យល់​កខ្វក់។ នេះ​បើ​យោងតាម​បទបញ្ជា​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​ទទួល​បន្ទុក​ខ្យល់​កខ្វក់នៃ​ក្រសួង​បរិស្ថាន​ឥណ្ឌា​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណៈកម្មការគ្រប់គ្រងគុណភាព​ខ្យល់​ក៏​បាន​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ធំៗ​ដឹក​ជញ្ជូន​ទំនិញ​មិន​ចាំ បាច់​និង​បញ្ឈប់​ការ​សាងសង់​ក្នុង​រដ្ឋធានី​ញូវដែលីនិង​នៅទីក្រុង​មួយ​ចំនួន​ជុំវិញនោះ។

នៅ​ក្នុង​បទ​បញ្ជា​នៅពេល​ថ្មីៗនេះ​របស់​ខ្លួន គណៈ​កម្មការ​នេះ បាន​បញ្ជាក់​ថា មាន​ការចាំបាច់​ជា​បន្ទាន់​ដើម្បី​ធានា​ថា គុណភាព​ខ្យល់ នឹង​មិន​វិវត្ត​ទៅ​រក​ស្ថានភាព​កាន់​តែ​អាក្រក់​ខ្លាំង​ជាងនេះ​ទៀត​ទេ។

ដើម្បី​ការពារ​សិស្ស​សាលា​ពីវិបត្តិ​ខ្យល់​កខ្វក់​នេះ រដ្ឋាភិបាលក្រុង​ញូវដែលី​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅបាន​និយាយ​ថា សាលា​រៀន នឹង​ត្រូវ​បិទទ្វា​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​គណៈកម្មការ​គ្រប់គ្រង់​គុណភាព​ខ្យល់​បាន​ពន្យារ​ពេល​នៃ​ការបិទ​សាលារៀន​បន្ថែម​ទៀត​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សា​ជា​ថ្មី។

គណៈកម្មការ​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា បុគ្គលិក​រដ្ឋាភិបាល​យ៉ាងតិច​ណាស់​ក៏​៥០ភាគរយ​ដែរ ត្រូវតែ​ធ្វើការ​ពី​ផ្ទះ​រហូត​ដល់​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។

តុលាការ​កំពូល​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ​បាន​សុំឲ្យគណៈកម្មការ​នោះ​ស្នើ​វិធានការ​នានា​ដើម្បី​កាត់​បន្ថយ​ខ្យល់​កខ្វល់​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ឥណ្ឌា។

តុលាការ​ក៏​បាន​រិះគន់​រដ្ឋាភិបាល​សហព័ន្ធ​និង​មូលដ្ឋាន​អំពី​ការ​បរាជ័យ​របស់​ខ្លួន​ដើម្បី​កាត់បន្ថយ​ខ្យល់​កខ្វក់​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​២០​នាក់​រស់​នៅ​ដែលបាន​ស៊ូទ្រាំ​នឹង​ខ្យល់​កខ្វក់​ស្ទើរ​ជា​រៀង​រាល់​រដូវ​ត្រជាក់៕

XS
SM
MD
LG