ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Kentucky នៅថ្ងៃពុធនេះ ដើម្បីពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះគួច tornado ដែលបានសម្លាប់មនុស្សអស់យ៉ាងតិច៦៤នាក់ និងធ្វើឲ្យមនុស្សជាច្រើនពាន់នាក់ផ្សេងទៀតបាត់បង់លំនៅដ្ឋានកាលពីសប្តាហ៍មុន។
ចំនួនមនុស្សស្លាប់បានកើនឡើងកាលពីថ្ងៃអាទិត្យពីគ្រោះថ្នាក់បង្កមកពីខ្យល់គួចtornado ជាច្រើនខុសរដូវជាបន្តបន្ទាប់ដែលបានបក់បោកកាត់តាមរដ្ឋចំនួន៦នៅភាគខាងត្បូងនិងភាគកណ្តាលសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បើទោះបីមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់បានសម
មន្រ្តីសង្គមស៊ីវិលបានជំរុញឲ្យមានការស៊ើបអង្កេតរកអ្នកដែលចេញប្លង់កម្មសិទ្ធិដីធ្លីសម្រាប់គ្រប់គ្រងដីបឹងទន្លេសាបដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតនិងរឹបអូសយកមកវិញ។
អណ្តើកហ្លួងនេះដំបូងឡើយត្រូវគេជឿថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំនាំ២០០០នៅពេលដែលក្រុមអ្នកជំនាញអាមេរិកមួយក្រុមមកពីអង្គការ WCS និងរដ្ឋបាលជលផលកម្ពុជាបានរកឃើញពពួកសត្វអណ្តើកនោះឡើងវិញនៅតាមដងព្រែកស្រែអំបិល។
មន្ត្រីឲ្យដឹងថា អាជ្ញាធរបានរកឃើញការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប ដោយបានដកហូតដីយ៉ាងតិច១៥.០០០ហិកតាក្នុងដំណាក់កាលដំបូងនៃការចុះស៊ើបអង្កេត តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អាជ្ញាធរ ក៏បានឃាត់ខ្លួនមនុស្សមួយចំនួន និងបញ្ជូនទៅតុលាការផងដែរ។
នៅក្នុងសារជាសំឡេងមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងស៊ើបអង្កេតករណីនេះ ដោយលោកទទួលព័ត៌មានថាមានពាក់ព័ន្ធនឹងអតីតអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ក៏បានហាមឃាត់មិនឲ្យរថយន្តធំៗដឹកជញ្ជូនទំនិញមិនចាំ បាច់និងបញ្ឈប់ការសាងសង់ក្នុងរដ្ឋធានីញូវដែលីនិងនៅទីក្រុងមួយចំនួនជុំវិញនោះ។
កិច្ចព្រមព្រៀងដែលមិនតម្រូវតាមផ្លូវច្បាប់នេះ តម្រូវឱ្យមេដឹកនាំទាំងនោះ «ធ្វើការរួមគ្នាដើម្បីរារាំង និងស្ដារឡើងវិញនូវការបាត់បង់ព្រៃឈើនិងការសឹករិចរឹលដី» នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។ ការបាត់បង់ព្រៃឈើ និងការសឹករិចរឹលដី គឺជាមូលហេតុចម្បងនៃការឡើងកម្ដៅផែនដី។
លោក ឯក សុវណ្ណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ បានឲ្យដឹងថា នាពេលបច្ចុប្បន្ន សហគមន៍អាចត្រឹមល្បាតតាមព្រំប្រទល់ និងច្រកចេញចូលតែប៉ុណ្ណោះ ដោយមិនអាចចូលទៅល្បាតនៅក្នុងព្រៃឡង់បាននោះទេ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានស្នើសុំជំនួយហិរញ្ញប្បទានបន្ថែមពីបណ្តាប្រទេសអភិវឌ្ឍន៍ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសងាយរងគ្រោះបំផុត។
តុលាការខេត្តរតនគិរី កាលពីថ្ងៃពុធ បានសម្រេចផ្តន្ទាទោសសកម្មជនព្រៃឈើមួយរូប គឺលោក ឆន ផល្លា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្រោយលោកត្រូវបានអាជ្ញាធរចំនួន៦រូប ប្តឹង និងចោទរូបលោកថា កាប់រុករានព្រៃ។
ព័ត៌មានផ្សេងទៀត
No media source currently available