លោក ហ៊ុន សែន បានការពារថា ទឹកជំនន់លិចក្រុង គឺដោយសារភ្លៀងធ្លាក់ខ្លាំង ហើយវាកើតឡើងនៅប្រទេសផ្សេងដែរ មិនមែនមានតែនៅកម្ពុជាទេ។
ក្រុមប្រឹក្សាបរិស្ថានជាតិថៃ បានអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងទាញយកទឹកទន្លេ Yuam ក្នុងខែកញ្ញាកន្លងទៅ បន្ទាប់ពីបានបដិសេធលើការវាយតម្លៃនេះចំនួនពីរដង។ ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនបានដាក់សំណើសាងសង់គម្រោងនេះ ដែលត្រូវគេមើលឃើញថា ជាកិច្ចប្រឹងប្រែងដើម្បីពង្រីកគម្រោងBRI នៅថៃ។
អវត្តមានកម្ពុជាពីបញ្ជីឈ្មោះប្រទេសហត្ថលេខីជាងមួយរយ ដែលបានសម្ដែងការប្ដេជ្ញាចិត្តជាសាកលអំពីការការពារព្រៃឈើ អំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពីអាកាសធាតុ បាននាំឱ្យមានការរិះគន់ពីក្រុមអ្នកតស៊ូមតិ និងអ្នកការពារបរិស្ថាន។
កាលពីថ្ងៃអង្គារ រដ្ឋបាល លោក Biden បានប្រកាសថា ខ្លួននឹងចូលរួមជាមួយភាគីផ្សេងទៀតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្ដារព្រៃឈើ ចំនួន ២០០ លានហិកតា និងស្តារប្រព័ន្ធអេកូឡូស៊ីនៅឆ្នាំ ២០៣០។
ចំណាត់ការថ្មីនៃកិច្ចខិតខំប្រឹងប្រែង៨ឆ្នាំរបស់ចិនមានទឹកប្រាក់១,២លានលានដុល្លារមានឡើងនៅក្រោយមានបញ្ហាក្នុងផ្នែកខ្លះនៃតំបន់អឺរ៉ុបអាស៊ីដែលកំពុងអនុវត្តគម្រោងទាំងនោះ។
មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃអង្គារ បានប្រកាសនូវការសន្យារបស់ខ្លួនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ដែលជាការសន្យាមួយដែលធ្វើឲ្យក្រុមអ្នកការពារបរិស្ថាននៅមិនទាន់មានជំនឿនៅឡើយ។
ប្រទេសចំនួន៤៦និងសហភាពអឺរ៉ុបបានអនុម័តយន្តការដែលចងកាតព្វកិច្ចផ្លូវច្បាប់នៅក្រោមអនុសញ្ញា Aarhus ដើម្បីការពារអ្នកការពារបរិស្ថានដែលប្រថុយនឹងការបំពាន និងគ្រោះថ្នាក់ដោយសារការងាររបស់ពួកគេ។
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បានសន្យាគោលដៅជាច្រើនរបស់អាមេរិកដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី ខណៈមេដឹកនាំមកពីប្រទេសជាង ១០០ បានជួបជុំគ្នានៅទីក្រុង Glasgow សម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP26។
កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្មចំនួនបីទីតាំងដែលកំពុងសាងសង់ និងកំពុងដំណើរការ ដូចជានៅខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តឧត្ដរមានជ័យនិងមានអានុភាពផលិតអគ្គិសនីសរុបប្រមាណ ១.២១៥ មេកាវ៉ាត់។
គេរំពឹងថា ផ្នែកដែលផ្តោតការយកចិត្តទុកដាក់រួមមានការសន្យាកំហិតការបំភាយឧស្ម័នធ្វើឱ្យផែនដីឡើងកំដៅ និងការផ្តល់មូលនិធិដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
អភិបាលខណ្ឌដង្កោអ្នកស្រីគឹម ញឹបមានប្រសាសន៍ថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោមានជាង១.៥០០ខ្នង ប៉ុន្តែទឹកស្ទឹងដែលបានជោរឡើងខ្លាំងកាលពីថ្ងៃអង្គារបានស្រកទៅវិញហើយ។
ខណៈកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុសកលលោក គ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ អ្នកជំនាញបរិស្ថាននៅស.រ.អ. ថា វាជារឿងគួរឲ្យអាម៉ាស់ បើប្រទេសនានារួមទាំងកម្ពុជាផង ផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនអើពើដល់ការបង្ការផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសហគមន៍មូលដ្ឋាន។
ព័ត៌មានផ្សេងទៀត
No media source currently available