លោក ឯក សុវណ្ណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ បានឲ្យដឹងថា នាពេលបច្ចុប្បន្ន សហគមន៍អាចត្រឹមល្បាតតាមព្រំប្រទល់ និងច្រកចេញចូលតែប៉ុណ្ណោះ ដោយមិនអាចចូលទៅល្បាតនៅក្នុងព្រៃឡង់បាននោះទេ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានស្នើសុំជំនួយហិរញ្ញប្បទានបន្ថែមពីបណ្តាប្រទេសអភិវឌ្ឍន៍ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសងាយរងគ្រោះបំផុត។
តុលាការខេត្តរតនគិរី កាលពីថ្ងៃពុធ បានសម្រេចផ្តន្ទាទោសសកម្មជនព្រៃឈើមួយរូប គឺលោក ឆន ផល្លា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្រោយលោកត្រូវបានអាជ្ញាធរចំនួន៦រូប ប្តឹង និងចោទរូបលោកថា កាប់រុករានព្រៃ។
ស.រ.អ. និងចិន បានធ្វើឱ្យកិច្ចប្រជុំកំពូលអាកាសធាតុ (COP26) ភ្ញាក់ផ្អើល កាលពីថ្ងៃពុធ ដោយចេញសេចក្តីប្រកាសរួមដើម្បីបង្កើតយុទ្ធសាស្រ្តរយៈពេលយូរដើម្បីព្យាយាមកំណត់កំណើនកំដៅផែនដីក្រោម ២ អង្សារសេក្នុងទសវត្សរ៍ក្រោយ។ ការប្រកាសនេះធ្វើឡើងនៅម៉ោងចុងក្រោយនៃការចរចាកិច្ចព្រមព្រៀងបន្ថយកំណើនកំដៅផែនដី។
អតីតប្រធានាធិបតីអាមេរិក លោក Obama បានប្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃចន្ទថា មេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលនេះ«មិនទាន់បានធ្វើការគ្រប់គ្រាន់ទេ»ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
លោក ហ៊ុន សែន បានការពារថា ទឹកជំនន់លិចក្រុង គឺដោយសារភ្លៀងធ្លាក់ខ្លាំង ហើយវាកើតឡើងនៅប្រទេសផ្សេងដែរ មិនមែនមានតែនៅកម្ពុជាទេ។
ក្រុមប្រឹក្សាបរិស្ថានជាតិថៃ បានអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងទាញយកទឹកទន្លេ Yuam ក្នុងខែកញ្ញាកន្លងទៅ បន្ទាប់ពីបានបដិសេធលើការវាយតម្លៃនេះចំនួនពីរដង។ ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនបានដាក់សំណើសាងសង់គម្រោងនេះ ដែលត្រូវគេមើលឃើញថា ជាកិច្ចប្រឹងប្រែងដើម្បីពង្រីកគម្រោងBRI នៅថៃ។
អវត្តមានកម្ពុជាពីបញ្ជីឈ្មោះប្រទេសហត្ថលេខីជាងមួយរយ ដែលបានសម្ដែងការប្ដេជ្ញាចិត្តជាសាកលអំពីការការពារព្រៃឈើ អំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពីអាកាសធាតុ បាននាំឱ្យមានការរិះគន់ពីក្រុមអ្នកតស៊ូមតិ និងអ្នកការពារបរិស្ថាន។
កាលពីថ្ងៃអង្គារ រដ្ឋបាល លោក Biden បានប្រកាសថា ខ្លួននឹងចូលរួមជាមួយភាគីផ្សេងទៀតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្ដារព្រៃឈើ ចំនួន ២០០ លានហិកតា និងស្តារប្រព័ន្ធអេកូឡូស៊ីនៅឆ្នាំ ២០៣០។
ចំណាត់ការថ្មីនៃកិច្ចខិតខំប្រឹងប្រែង៨ឆ្នាំរបស់ចិនមានទឹកប្រាក់១,២លានលានដុល្លារមានឡើងនៅក្រោយមានបញ្ហាក្នុងផ្នែកខ្លះនៃតំបន់អឺរ៉ុបអាស៊ីដែលកំពុងអនុវត្តគម្រោងទាំងនោះ។
មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃអង្គារ បានប្រកាសនូវការសន្យារបស់ខ្លួនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ដែលជាការសន្យាមួយដែលធ្វើឲ្យក្រុមអ្នកការពារបរិស្ថាននៅមិនទាន់មានជំនឿនៅឡើយ។
ប្រទេសចំនួន៤៦និងសហភាពអឺរ៉ុបបានអនុម័តយន្តការដែលចងកាតព្វកិច្ចផ្លូវច្បាប់នៅក្រោមអនុសញ្ញា Aarhus ដើម្បីការពារអ្នកការពារបរិស្ថានដែលប្រថុយនឹងការបំពាន និងគ្រោះថ្នាក់ដោយសារការងាររបស់ពួកគេ។
ព័ត៌មានផ្សេងទៀត
No media source currently available