កម្ពុជាកំពុងប្រារព្ធទិវាជាតិអំណានលើកទី៩របស់ខ្លួន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនា ឆ្នំា២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់អ្នកទាំងអស់គ្នា» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ។
សេចក្តីណែនាំនេះធ្វើឡើង ខណៈការសរសេរអក្ខរាវិរុទ្ធ និងការប្រើប្រាស់វេយ្យាករណ៍ខ្មែរក្នុងចំណោមអ្នកប្រើបណ្តាញសង្គមជាច្រើនត្រូវបានគេមើលឃើញថា ខុសឆ្គងច្រើន។
គ្រូៗដែលបង្រៀននៅសាលារៀនបឋមសិក្សាព្រះនរោត្តមបានប្រជុំជាមួយឪពុកម្តាយសិស្ស ហើយប្រាប់ពួកគេថា សាលាមិនអាចផ្គត់ផ្គង់ថ្លៃភ្លើង និងទឹកឡើយ ក្នុងរយៈពេលមួយឆ្នាំ ដោយប្រាប់ឪពុកម្តាយសិស្សឲ្យជួយឧបត្ថម្ភប្រាក់ម្នាក់៣ម៉ឺនរៀលដល់សាលារៀន ដើម្បីអាចប្រើប្រាស់ភ្លើង និងទឹកសម្រាប់រយៈពេលមួយឆ្នាំ។
អាណាព្យាបាល និងអ្នកជំនាញលើវិស័យអប់រំស្នើគ្រឹះស្ថានសិក្សាទាំងអស់មានការពង្រឹងវិន័យបន្ថែមទៀត និងដាក់កំហិតលើសិស្សណាដែលប្រព្រឹត្តហិង្សាដាក់គ្នា ដើម្បីធានាបរិយាកាសល្អក្នុងការសិក្សា។
កម្មវិធីនេះនឹងផ្តល់ចំណេះដឹងផ្សេងៗពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន និងការចូលរូមការងារសហគមន៍ជាដើម។
សិស្សថ្នាក់ទី១២ប្រមាណ៧៣%នៃបេក្ខជនសរុបប្រមាណ១៣ម៉ឺននាក់ បានប្រឡងជាប់បាក់ឌុប កាលពីដើមខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ លោក សំបូរ មាណ្ណារ៉ា ប្រាប់វីអូអេថា លោកមើលឃើញកត្តាចំនួន៣ ដែលជាបញ្ហាប្រឈមនេះ ទីមួយគឺបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ទីពីរទីផ្សារការងារ និងទីបីគឺការមិនយកចិត្តទុកដាក់អំពីសំណាក់សិស្សផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមួយ ដើម្បីបន្តការសិក្សា។
សិស្សានុសិស្សមួយចំនួនដែលប្រឡងបាក់ឌុប ឬថ្នាក់ទី១២ នាថ្ងៃចន្ទនេះ ឱ្យដឹងថា ពួកគេបានត្រៀមខ្លួនចាប់យកមុខវិជ្ជាតាមចំណង់ចំណូលចិត្តសម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ បើទោះមិនប្រាកដថា ទីផ្សារការងារត្រូវការជំនាញអ្វីពិតប្រាកដក៏ដោយ។
អ្នកជំនាញលើកឡើងថាចំនួនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាដែលទទួលចំណេះដឹងផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅមានកម្រិត ខណៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមកើនឡើងកាន់តែច្រើន។
ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ដោយជំរុញឱ្យបង្កើនការត្រួតពិនិត្យការប្រើប្រាស់ទូរសព្ទនៅក្នុងថ្នាក់រៀន ដើម្បីបញ្ចៀសការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងម៉ោងសិក្សា ដែលមិនមានប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស។
គរុនិស្សិត កែវ សុវណ្ណឫទ្ធិ បានបញ្ជាក់ថា លោកប្តេជ្ញាតវ៉ាស្វែងរកដំណោះស្រាយ ព្រោះលោកចង់ក្លាយជាគ្រូកីឡាម្នាក់ដែលជាក្តីស្រមៃរបស់លោក និងចង់បានយុត្តិធម៌សម្រាប់ខ្លួនឯង និងអ្នកផ្សេងទៀតដែលត្រូវបានលុបឈ្មោះចេញ។
ក្រុមហ៊ុនបោះពុម្ភសៀវភៅមួយនៅកេនយ៉ាកំពុងប្រើបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីជួយឱ្យវិស័យអប់រំងាយស្រួលទទួលបាននិងមានតម្លៃសមរម្យជាងមុន។ អ្នកស្រី Victoria Amunga ជូនសេចក្តីរាយការណ៍ពីទីក្រុងណៃរ៉ូប៊ី។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ព័ត៌មានផ្សេងទៀត
No media source currently available