ឪពុកម្ដាយមួយចំនួនដែលប្រឆាំងនឹងបម្រាមនេះថា ការមានទូរសព្ទដៃជាប់នឹងខ្លួនគឺជាវិធីតែមួយគត់ដែលសិស្សអាចទាក់ទងសមាជិកគ្រួសារ ឬអ្នកដែលខ្លួនទុកចិត្តបានក្នុងករណីអាសន្នណាមួយកើតឡើង។
អ្នកជំនាញអះអាងថា សៀវភៅនេះនឹងបណ្តុះទម្លាប់ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលឲ្យបង្កើនការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវតាមរយៈការកំណត់ពីអាកប្បកិរិយា ហានិភ័យ និងគ្រោះថ្នាក់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។
បើតាមក្រសួងអប់រំ កម្មវិធីប្រកួតប្រជែងនេះប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៥ ដោយនឹងមានជាវគ្គបណ្តុះបណ្តាលអនឡាញលើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាពរយៈពេល ១២ សប្តាហ៍ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥។
ការលុបចោលបំណុលដ៏ច្រើននេះគឺសម្រាប់ «គ្រូបង្រៀន គិលានុបដ្ឋាក កងទ័ព មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណៈផ្សេងទៀតដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្ដល់ជូនសហគមន៍របស់ខ្លួនវិញ»។
របាយការណ៍នេះបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដូចជាកម្ពុជា ប្រឈមនឹងការខ្វះគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម (STEM)។
លោក ដេត សុខឧត្តម ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Paragon Education ប្រាប់វីអូអេថា សិស្សដែលទើបប្រឡងជាប់ទី ១២ ភាគច្រើនពិបាកក្នុងការជ្រើសរើសមុខជំនាញរៀននៅថ្នាក់សាកលវិទ្យាល័យ ជាពិសេសសិស្សនៅតាមបណ្តាខេត្ត ដោយសារតែពួកគេមិនសូវទទួលបានព័ត៌មានច្រើនជុំវិញតម្រូវការការងារលើទីផ្សារ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បេក្ខជនប្រឡងជាប់សរុបមានចំនួន ១០៦.៣៥១ នាក់។ បេក្ខជនជាប់និទ្ទេស B មានចំនួន ៩.៧០១ នាក់ និទ្ទេស C ចំនួន ២២.៦៧៥ នាក់ និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។
មន្រ្តីជាន់ខ្ពស់របស់ស្ថានទូតនេះនិយាយថា ការសិក្សានៅសហរដ្ឋអាមេរិកជួយឱ្យនិស្សិតខ្មែរអភិវឌ្ឍខ្លួន និងប្រទេសរបស់ពួកគេពេលត្រឡប់មកប្រទេសកំណើតវិញ។
មូលនិធិនេះត្រូវបានផ្តល់ជូនកម្ពុជាតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។
គម្រោង YEP Academy បង្កើត និងដឹកនាំដោយក្រុមយុវជនចម្រុះដែលមានចំណង់ចំណូលចិត្តចំពោះធម្មជាតិ សកម្មភាពក្រៅ និងការពង្រឹងអំណាច នៅក្នុងការដឹកនាំ និងសម្របសម្រួលយុវជនក្នុងការចូលរួមសកម្មភាពនានានៅខាងក្រៅ និងបង្កើតផលវិជ្ជមានលើខ្លួនឯង សហគមន៍ និងបរិស្ថាន។
ពលរដ្ឋអាមេរិកកាន់តែច្រើនមានមន្ទិលអំពីតម្លៃនិងថ្លៃសិក្សានៅមហាវិទ្យាល័យ ដោយភាគច្រើននិយាយថា ពួកគេមានអារម្មណ៍ថា ប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅកាន់ «ទិសដៅខុស»។ នេះបើយោងតាមការស្ទង់មតិថ្មី មួយ។
សាលារៀននៅសហរដ្ឋអាមេរិកនៅតែមិនទាន់អស់ការបែងចែកពូជសាសន៍ បើទោះបីតុលាការប្រទេសនេះបានសម្រេចជាប្រវត្តិសាស្ត្រជាច្រើនទសវត្សមកហើយថា ការបែកចែកជាតិសាសន៍នៅសាលា រៀននិងសេវាឡានក្រុងដឹកសិស្សខុសរដ្ឋធម្មនុញ្ញក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available