ភ្នំពេញ —
សិស្សថ្នាក់ទី១២ប្រមាណ៧៣%នៃបេក្ខជនសរុបប្រមាណ១៣ម៉ឺននាក់ បានប្រឡងជាប់បាក់ឌុប កាលពីដើមខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងអប់រំបញ្ជាក់ថាបេក្ខជនប្រឡងជាប់សរុបមានចំនួន៩៨.៤៦០នាក់ ត្រូវជា៧២,៨៩%ដែលភាគរយនៃលទ្ធផលជាប់នាឆ្នាំនេះ ដូចគ្នានឹងការប្រឡង កាលពីឆ្នាំ២០២២។
បើតាមក្រសួងអប់រំ សិស្សទទួលបាននិទ្ទេសA មានចំនួន១.៦៧៣នាក់ និទ្ទេសB ចំនួន៦.៩៦៤ និទ្ទេសCចំនួន១៨.៣០៨ និទ្ទេសDចំនួន៣៤.២៤៦នាក់ និងនិទ្ទេសEចំនួន៣៧.២៦៩នាក់។
កាលពីឆ្នាំ២០២២ បេក្ខជនប្រឡងបាននិទ្ទេសAមានចំនួន១.០៤៩នាក់ ដែលទាបជាងឆ្នាំ២០២៣៕