អ្នកជំនាញបានឲ្យដឹងថា ការទទួលស្គាល់ និងយល់ដឹងអំពីជំងឺអូទីហ្សឹម ជាជំហានដ៏សំខាន់បំផុត ដែលនាំឲ្យមានដំណោះស្រាយផ្នែកអប់រំដល់កុមារអូទីហ្សឹមនៅកម្ពុជា។ ក៏ប៉ុន្តែជំហានសំខាន់មួយទៀតសម្រាប់កម្ពុជា គឺត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែម ដើម្បីឲ្យកុមារអូទីហ្សឹមមានលទ្ធភាពទទួលបានការអប់រំនៅក្នុងសាលារៀនពិសេសសម្រាប់ពួកគេ។
នៅថ្ងៃចន្ទនេះគ្រឹះស្ថានសិក្សាទាំងរដ្ឋទាំងឯកជនអាចបើកដំណើរការឡើងវិញគ្រប់កម្រិតថ្នាក់ប៉ុន្តែសកលវិទ្យាល័យមួយចំនួននៅស្ទាក់ស្ទើរក្នុងការឲ្យសិស្សចូលមកថ្នាក់រៀន ខណៈជំងឺកូវីដនៅតែជាបញ្ហា។
សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលមួយចំនួន នៅតែព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បំប្លែងថ្មី បើទោះពួកគេចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។
សាលារៀននៅកម្ពុជាត្រូវបានបិទមួយរយៈ ហើយបើកឡើងវិញ អាស្រ័យលើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩។
បើតាមលោក ហ៊ុន សែន វិស័យអប់រំនៅកម្ពុជាកំពុងជួបបញ្ហាដោយសារជំងឺកូវីដ១៩ ដែលអាចឲ្យសិស្សបោះចោលការសិក្សាជាដើម ខណៈការរៀនតាមប្រព័ន្ធអនឡាញគឺនៅតែជាបញ្ហាចោទសម្រាប់កុមារនៅតាមទីជនបទ។
នៅដើមសម័យសង្គមរាស្ត្រនិយមរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហនុ ក្នុងទសវត្សរ៍១៩៥០និង១៩៦០ រដ្ឋាភិបាលខ្មែរមានកញ្ចប់អាហារូបករណ៍ ដើម្បីបញ្ជូននិស្សិតខ្មែរឲ្យទៅសិក្សានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតដោយផ្តោតលើជំនាញដែលកម្ពុជាត្រូវការ។
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និងបានចងក្រងសៀវភៅអំពី«ទស្សនវិជ្ជាថ្នាក់បញ្ចប់»ជំនួយស្មារតីក្នុងការកំណត់គោលដៅជីវិត បានប្រាប់ VOA ថា សិស្សជនបទដែលមករៀននៅភ្នំពេញ ប្រឈមមុខបញ្ហាត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃ ការហូបចុក ទិញសម្ភារៈសិក្សា
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមលើកឡើងថាក្រសួងអប់រំគួរតែបង្កើនការលើកកម្ពស់ចំណេះដឹងសិស្សថ្នាក់វិទ្យាល័យឲ្យពួកគេចេះវាយតម្លៃខ្លួនឯងអំពីចំណង់ចំណូលចិត្ត លទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងការរើសមុខវិជ្ជាឯកទេសណាមួយដែលសមស្របសម្រាប់ពួកគេ។
មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថានឹងជួយផ្តល់ព័ត៌មានអំពីការសិក្សានៅសហរដ្ឋអាមេរិក ដល់អាណាព្យាបាល និងនិស្សិតកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។
អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជននិងកីឡា មិនទាន់អាចពន្យល់បាននៅឡើយថាតើជំងឺកូវីដ១៩ ពិតជាដើមចមឬយ៉ាងណា ដែលនាំឱ្យតួលេខបឋមនៃចំនួនសិស្សចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ បានធ្លាក់ចុះ។
នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលសម្រេចឲ្យសិស្សជាប់ទាំងអស់ ដោយមិនឆ្លងកាត់ការប្រឡងចាំបាច់មួយ ដែលក្រសួងអប់រំ បានរឹតបន្តឹង ក្រោមពាក្យស្លោក«អ្នកចេះ ជាប់»ចាប់តាំងពីឆ្នាំ២០១៤មក។
ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីងបន្តពង្រឹងអំណាចរបស់ខ្លួន គណបក្សកុម្មុយនិស្តចិនកំពុងប្រឹងប្រែងដាក់បញ្ចូលអត្ថបទ និងគោលគំនិតរបស់លោកកាន់តែច្រើនទៅក្នុងកម្មវិធីសិក្សាតម្រូវជាចាំបាច់នៅសាកលវិទ្យាល័យក្នុងប្រទេសនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available