សេចក្តីរាយការណ៍របស់សារព័ត៌មាន The Japan Times ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា បានបង្កើតចំណងជើងព័ត៌មានជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីគ្រោងការណ៍ជួញដូរមនុស្សពាក់ព័ន្ធនឹងអំពើឆបោកអនឡាញដ៏រាលដាល។
កាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ាន មានទំហំទឹកប្រាក់ចំនួន ៨០,៨ ពាន់លានដុល្លារអាមេរិក ដែលជាទំហំមួយធំជាងការធ្វើពាណិជ្ជកម្មសរុបជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលី។
ការជំរុញឱ្យពលរដ្ឋដាក់ពាក្យបណ្តឹង គឺដោយសារកន្លងមក ការធ្វើកម្ចីប្រាក់ឥណទាននេះកើតមានឡើង នៅពេលដែលមានវិបតិ្តសេដ្ឋកិច្ចនៅក្នុងសង្គម ហើយធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមដែលមិនអាចមានលទ្ធភាពគ្រប់គ្រាន់មកដោះស្រាយកម្ចីឥណទាននេះ។
ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ការដាក់សំណើតួលេខរវាងភាគីសហជីព និងនិយោជក ដោយភាគីសហជីពទាមទារដំឡើង១៥ដុល្លារអាមេរិក តែភាគីនិយោជកថា មានលទ្ធភាពដំឡើងឱ្យកម្មករត្រឹម១ដុល្លារតែប៉ុណ្ណោះ បន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដែលមានចំនួន២០០ដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទបានលើកឡើងពីចក្ខុវិស័យរបស់លោក ក្នុងការលើកកម្ពស់ប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ នៅក្នុងសុន្ទរកថាជាសាធារណៈលើកទី១របស់លោក នៅក្នុងវេទិកាអន្តរជាតិមួយ។
ក្នុងការចរចាជុំទី៣នោះ តំណាងភាគីនិយោជកថានឹងដំឡើងប្រាក់ឈ្នួលឱ្យកម្មករ១ដុល្លារអាមេរិក បន្ថែមលើប្រាក់ឈ្នួលឆ្នាំ២០២៣ ដែលមានចំនួន២០០ដុល្លារ ខណៈភាគីកម្មករនិយោជិត ចង់បានដល់២១៥ដុល្លារអាមេរិក ដែលមានន័យថា ខាងតំណាងភាគីកម្មករចង់ដំឡើង១៥ដុល្លារបន្ថែមទៀត។
ក្នុងពិធីសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជាមួយកម្មករក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែសីហា រដ្ឋមន្រ្តីក្រសួងការងារលោក ហេង សួរ បានលើកឡើងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់។
ក្រុមហ៊ុន Zhongrong មានទ្រព្យរបស់វិនិយោគិនជិត ៩០ ពាន់លានដុល្លារ ហើយកាលពីដើមខែនេះ ក្រុមហ៊ុននេះបានបរាជ័យនៅក្នុងការបង់ប្រាក់លើទ្រព្យវិនិយោគវិជ្ជមានជាច្រើន ដោយបង្កឱ្យមានក្ដីបារម្ភអំពីលទ្ធភាពសងបំណងរបស់ខ្លួន។
ស្របពេលដែលតម្លៃនៃការលក់ចេញជ្រូកចុះថោក កសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែរថា ការធ្លាក់ចុះតម្លៃនេះកាន់តែធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងថា ការចំណាយទៅលើការចិញ្ចឹមច្រើនជាងចំណូល ខណៈតម្លៃចំណី ព្រមទាំងប្រេងសាំង និងទំនិញផ្សេងទៀតក៏កំពុងឡើងថ្លៃ។
ប្រទេសរុស្ស៊ីសង្ឃឹមថានឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីការហាមឃាត់របស់ចិនលើការនាំចូលគ្រឿងសមុទ្រពីជប៉ុន បន្ទាប់ពីការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ពីរោងចក្រនុយក្លែអ៊េរមិនដំណើរការ Fukushima ចូលទៅក្នុងសមុទ្រ។
ខណៈរដ្ឋាភិបាលជំរុញឱ្យដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមអ្នកការពារសិទ្ធិកម្មករស្នើឱ្យដំឡើងប្រាក់ខែគោលចាប់ពី២២០ដុល្លារឡើងទៅក្នុងមួយខែ នៅឆ្នាំ២០២៤ខាងមុខ ដើម្បីបំពេញតម្រូវការរបស់កម្មករក្នុងជីវភាពរស់នៅ ស្របពេលតម្លៃទំនិញលើទីផ្សារបន្តឡើងថ្លៃ។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជាបានចេញផ្សាយរបាយការណ៍មួយស្តីពីហានិភ័យបំណុល ដោយរកឃើញថា អ្នកខ្ចីប្រាក់ភាគច្រើនគឺជាប់ជំពាក់បំណុលច្រើនលើសលប់។ នេះជាការស្ទង់មតិមួយដែលធ្វើឡើងតាមផ្ទះជាង៧០០ខ្នងនៅក្នុងខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០២២។
ព័ត៌មានផ្សេងទៀត
No media source currently available