មន្ត្រីរដ្ឋាភិបាលកាមេរូនបានថ្លែងថា ពលករបរទេសជាង ១០.៥០០ នាក់ក្នុងចំណោមពលករបរទេសប្រមាណ ១១.០០០ នាក់នៅក្នុងប្រទេសកាមេរូនមិនមានប័ណ្ណការងារនោះទេ។
ក្រុមហ៊ុន Gallup រកឃើញថា៖ «ក្នុងពិភពលោកនេះ គ្មានប្រទេសណាដែលមានវិសមភាពធំជាងនេះទេ រវាងអ្នកមាននិងអ្នកក្រចំពោះសមត្ថភាពទទួលបានស្បៀងអាហារហូបចុក»។
អង្គការផ្តោតលើវិស័យអាជីវកម្ម ដែលបង្កើតឡើងដោយពលរដ្ឋក្រុងហុងកុង ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសបានបង្កើតកម្មវិធីថ្មីមួយ ដើម្បីផ្តួចផ្តើមជួយដល់ពលរដ្ឋហុងកុង ដែលទើបមករស់នៅថ្មីៗនិងចង់ប្រកបរបរជំនួញនៅលើទឹកដីចក្រភពអង់គ្លេស។
ក្នុងពេលបច្ចុប្បន្ន តម្លៃទំនិញសំខាន់ៗស្ទើរគ្រប់ប្រភេទដូចជាសាំង និងអង្ករជាដើម ឡើងថ្លៃជាបន្តបន្ទាប់។ រោងចក្រកាត់ដេរមួយចំនួនដែលជាទីពឹងរបស់ប្រជាពលរដ្ឋពេញកម្លាំងការងារ ក៏ត្រូវបានបិទ និងព្យួរ ដោយសារបញ្ហាសេដ្ឋកិច្ចដែលកំពុងរងនូវវិបត្តិ។
ប៉ៃលិនជាតំបន់សម្បូររ៉ែត្បូងដ៏ល្បីនៅប្រទេសកម្ពុជាកាលពីសម័យដើម និងជាមូលដ្ឋានតស៊ូរបស់ក្រុមខ្មែរក្រហមដែលសម្បូរដោយមីន។
ការចោទប្រកាន់ពីការឆបោកផ្នែកអចលនទ្រព្យមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ ដែលការអនុវត្តច្បាប់មិនសូវតឹងរ៉ឹងនាំឱ្យមានការកើតចេញជាគម្រោង «ឆាប់មានរហ័ស» និងគម្រោងប្រកបដោយមហិច្ឆតាធំៗផ្សេងទៀតដែលមានបំណងពង្រឹងកេរិ៍្តឈ្មោះរបស់សេដ្ឋី។
សេចក្តីសម្រេចរបស់រដ្ឋ Texas ដែលទទួលប្រាក់ច្រើនជាងគេនៃកម្មវិធីមានទឹកប្រាក់៥.០០០លានដុល្លារដើម្បីស្ថាបនាស្ថានីយ៍បញ្ចូលភ្លើងយានយន្តអគ្គិសនីតាមផ្លូវល្បឿនលឿនស.រ.អ.កំពុងត្រូវសង្កេតមើលដិតដល់ដោយរដ្ឋឯទៀតៗ។
ប្រទេសប្រមាណ ៤០ ដែលរួមមានទាំងប្រទេសអាហ្សង់ទីន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS នេះ។
ខេត្តប៉ៃលិនគឺជាតំបន់សម្បូររ៉ែត្បូងដ៏ល្បីនៅប្រទេសកម្ពុជាកាលពីសម័យដើម និងជាមូលដ្ឋានតស៊ូរបស់ក្រុមខ្មែរក្រហមដែលសម្បូរដោយមីន។ បច្ចុប្បន្នក្រោយពីមីននៅតំបន់នេះត្រូវបានដោះចេញជាច្រើនកន្លងមក គេសម្គាល់ឃើញថា បរិមាណរ៉ែត្បូងក៏ចុះថយដែរ ហើយប៉ៃលិនក៏កំពុងក្លាយជាតំបន់ចម្ការជាបណ្តើរៗ។
សេដ្ឋកិច្ចរបស់ចិន ដែលមួយផ្នែកធំពឹងផ្អែកលើការនាំចេញទំនិញទៅលក់នៅបរទេសកំពុងមានបញ្ហា ដោយសារការនាំចេញទំនិញរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានមានការធ្លាក់ចុះ។
លោក Xi ដែលជាមេដឹកនាំមានអំណាចខ្លាំងបំផុតរបស់ប្រទេសចិនក្នុងពេលច្រើនទសវត្សរ៍នេះ បានអំពាវនាវឱ្យប្រទេសចិន «កសាងមនោគមវិជ្ជាសង្គមនិយមមួយដោយឯកភាពខ្លាំង» និងផ្តោតលើគោលដៅរយៈពេលយូរ ដោយកែលម្អការសិក្សាអប់រំ ការថែទាំសុខភាពនិងការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជារាស្ត្រចិន ១,៤ពាន់លាននាក់។
ខណៈតម្លៃប្រេងសាំងនិងទំនិញផ្សេងៗនៅតែបន្តឡើងថ្លៃ ហើយការចាយវាយរបស់កម្មកររោងចក្រកាន់តែមានការកើនឡើង សហជីពជំរុញឱ្យមានការដំឡើងប្រាក់ខែគោលសម្រាប់កម្មករ ចន្លោះ ពី ២៥០ ទៅ ៣០០ ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត
No media source currently available