ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងថ្លែងនៅថ្ងៃចន្ទនេះ អំពីប្រព័ន្ធធនាគារ ក្រោយពីរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីព្យាយាមទប់ស្កាត់វិបត្តិដែលអាចកើតឡើងពីបរាជ័យនៃធនាគារធំៗពីរ។
ក្រោយការលុបចោលបម្រាមឆ្លងកាត់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាដើម្បីបង្ការជំងឺកូវីដ១៩ ឥឡូវនេះកម្មករមីយ៉ាន់ម៉ានាំគ្នាត្រឡប់ទៅធ្វើការនៅក្នុងក្រុងកំពង់ផែ Ruili ក្នុងប្រទេសចិនដែលស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ាវិញ។
បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ស្រូវសើមក្នុងមួយគីឡូក្រាមមានតម្លៃជាមធ្យមក្នុងចន្លោះ៨៨០រៀលដល់១.១២០រៀល គិតត្រឹមថ្ងៃទី៣ ខែមីនានេះ។
ប្រហែលពីរទសវត្សរ៍មកហើយ ដែលប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ ការកើនឡើងនៃការចំណាយបានកើតឡើងនៅក្នុងឆ្នាំ ២០១៣ ដោយមេដឹកនាំចិន លោកXi Jinping បានស្នើបង្កើតនូវអ្វីដែលចិនហៅថា ផ្លូវសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
កាលពីឆ្នាំ ២០២១ កម្ពុជាបានប្រកាសពីការសម្រេចបានគ្រប់លក្ខខណ្ឌចំនួនបី សម្រាប់រដ្ឋដែលត្រូវរួចផុតពីការចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ក៏ប៉ុន្តែការរួចផុតពីលក្ខខណ្ឌនេះ ត្រូវបានអ្នកជំនាញមើលឃើញថា អាចធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៍ជាច្រើន ដែលធ្លាប់ទទួលបានកន្លងមក។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោកប៉ាវ ស៊ីណាប្រាប់វីអូអេថា រោងចក្រមួយចំនួនបានបន្ថយម៉ោងធ្វើការរបស់កម្មករ និងខ្លះទៀតចាប់ផ្តើមព្យួរការងាររបស់កម្មករ។
លំហូរភ្ញៀវទេសចរជនជាតិចិនបានធ្វើឱ្យប្រជាពលរដ្ឋខ្លះនៅក្រុងព្រះសីហនុត្រេកអររីករាយ ជាជាងការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ បើទោះបីជាការឆ្លងជំងឺនេះនៅក្នុងប្រទេសចិនរងការរីករាលដាលនៅឡើយក្តី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃចន្ទនេះ បានបង្ហាញការព្រួយបារម្ភថា នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលដ៏ខ្លីខាងមុខ នោះកម្ពុជានឹងលែងទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបដើម្បីយកមកអភិវឌ្ឍប្រទេស។
លោក ហ៊ុន សែន អះអាងថា កម្ពុជាជោគជ័យបានតែ១ចំណុចប៉ុណ្ណោះនៅក្នុងគោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលនោះគឺការធ្វើឱ្យកម្ពុជាក្លាយជាប្រទេស«អធិរេកស្រូវ» ខណៈការនាំចេញនៅមានកម្រិត ដោយសារតែកង្វះមូលដ្ឋានកែច្នៃ។
ទោះបីជាការមកដល់ថ្មីជាបណ្តើរៗរបស់ជនជាតិចិនផ្តល់ក្តីសង្ឃឹមដល់អាជីវករ និងអ្នកប្រកបរបរខ្នាតតូចមួយចំនួនក្នុងក្រុងនេះក្តី ក៏ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេរើបឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។
នៅពេលដែលអាមេរិកព្យាយាមបង្កើនការចូលរួមរបស់ខ្លួនជាមួយអាហ្វ្រិក ការស្រាវជ្រាវថ្មីបង្ហាញពីការធ្លាក់ចុះនៃផ្នែកហិរញ្ញវត្ថុអភិវឌ្ឍន៍របស់ចិន ខណៈដែលទីក្រុងប៉េកាំងផ្លាស់ប្តូររបៀបចំណាយ។
ការចាប់ផ្តើមងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប កំពុងជាសញ្ញាដ៏ល្អសម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរជាមួយវិស័យនេះ។ បន្ថែមលើនេះ ឆ្នាំ ២០២៣ នេះប្រទេសកម្ពុជាមានព្រឹត្តិការណ៍ការសំខាន់ៗជាច្រើន ដែលធ្វើឱ្យខេត្តមួយនេះកាន់តែមានសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ថែមមួយកម្រិតទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available