គម្រោងផ្លូវក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន៖ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល
ប្រហែលពីរទសវត្សរ៍មកហើយ ដែលប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ ការកើនឡើងនៃការចំណាយបានកើតឡើងនៅក្នុងឆ្នាំ ២០១៣ ដោយមេដឹកនាំចិន លោកXi Jinping បានស្នើបង្កើតនូវអ្វីដែលចិនហៅថា ផ្លូវសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលជាគំនិតផ្តួចផ្តើមផ្លូវគោក និងសមុទ្រ។ គំនិតនេះបានវិវត្តក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ទៅជាគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម (BRI)។ អ្នកសង្កេតការណ៍និយាយថាយុទ្ធសាស្ត្ររបស់ចិនក្នុងការធ្វើសកលភាវូបនីយកម្មអាចឈានចូលដំណាក់កាលថ្មីមួយ។ វីអូអេរាយការណ៍អំពីរឿងនេះ។ លោក មែន គឹមសេង សូមជូនសេចក្តីប្រែសម្រួល។