ចំណាត់ការលើរថយន្តអគ្គិសនីក្នុងឧស្សាហកម្មរថយន្តនៅអាមេរិកបង្កើនចំណាប់អារម្មណ៍លើការពឹងផ្អែករបស់វិស័យនេះទៅលើបច្ចេកវិទ្យារបស់ចិន។
ការព្រួយបារម្ភអំពីបរាជ័យនិងការសង្រ្គោះធនាគារថ្មីៗនេះ កំពុងរសាត់ចូលក្នុងសេដ្ឋកិច្ចពិភពលោកចាប់ពីក្រុង New York ដល់ប៉េកាំង។
អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ស្រ្តីពលករចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញ ត្រូវការការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ។
លោកស្រី Yellen បាននិយាយថា«ហើយប្រព័ន្ធធនាគារស.រ.អ.នៅតែល្អប្រសើរ»។ កំណត់សម្គាល់របស់លោកស្រីមានឡើងក្រោយពីធនាគារមួយចំនួនមានវិបត្តិនៅខែនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តកញ្ចប់ថវិកាសង្គ្រោះជិត ៣ ពាន់លានដុល្លារសម្រាប់ប្រទេសស្រីលង្កា បន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនខែកន្លងមកជាមួយនឹងប្រទេសដីកោះនៅអាស៊ីខាងត្បូងដែលមានវិបត្តិសេដ្ឋកិច្ចមួយនេះ។
ធនាគារ UBS ដែលជាធនាគារធំជាងគេបង្អស់របស់ស្វីស គ្រោងនឹងទិញធនាគារ Credit Suisse ដែលជាធនាគារធំជាងគេទីពីររបស់ស្វីសនិងជាគូប្រជែងរបស់ខ្លួន ក្នុងទឹកប្រាក់ ៣,២៥ ពាន់លានដុល្លារដើម្បីដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយភាគហ៊ុនរបស់ធនាគារបានរងគ្រោះខ្លាំងជាពិសេស បន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅចំពេលដែលមានផលប៉ះពាល់បណ្ដាលមកពីការដួលរលំនៃធនាគារពីររបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងថ្លែងនៅថ្ងៃចន្ទនេះ អំពីប្រព័ន្ធធនាគារ ក្រោយពីរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីព្យាយាមទប់ស្កាត់វិបត្តិដែលអាចកើតឡើងពីបរាជ័យនៃធនាគារធំៗពីរ។
ក្រោយការលុបចោលបម្រាមឆ្លងកាត់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាដើម្បីបង្ការជំងឺកូវីដ១៩ ឥឡូវនេះកម្មករមីយ៉ាន់ម៉ានាំគ្នាត្រឡប់ទៅធ្វើការនៅក្នុងក្រុងកំពង់ផែ Ruili ក្នុងប្រទេសចិនដែលស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ាវិញ។
បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ស្រូវសើមក្នុងមួយគីឡូក្រាមមានតម្លៃជាមធ្យមក្នុងចន្លោះ៨៨០រៀលដល់១.១២០រៀល គិតត្រឹមថ្ងៃទី៣ ខែមីនានេះ។
ប្រហែលពីរទសវត្សរ៍មកហើយ ដែលប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ ការកើនឡើងនៃការចំណាយបានកើតឡើងនៅក្នុងឆ្នាំ ២០១៣ ដោយមេដឹកនាំចិន លោកXi Jinping បានស្នើបង្កើតនូវអ្វីដែលចិនហៅថា ផ្លូវសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
កាលពីឆ្នាំ ២០២១ កម្ពុជាបានប្រកាសពីការសម្រេចបានគ្រប់លក្ខខណ្ឌចំនួនបី សម្រាប់រដ្ឋដែលត្រូវរួចផុតពីការចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ក៏ប៉ុន្តែការរួចផុតពីលក្ខខណ្ឌនេះ ត្រូវបានអ្នកជំនាញមើលឃើញថា អាចធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៍ជាច្រើន ដែលធ្លាប់ទទួលបានកន្លងមក។
ព័ត៌មានផ្សេងទៀត
No media source currently available