ទីផ្សារ TSEC នៅកោះតៃវ៉ាន់បានធ្លាក់ចុះ៣,២% ហើយទីផ្សារ KOSPI នៅកូរ៉េខាងត្បូងបានធ្លាក់ចុះខ្លាំងជាងគេរហូតដល់ ៣,៦%។
រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីរដ្ឋាភិបាលចិនបានដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះនៅក្នុងទីក្រុងហុងកុងកាលពីខែមិថុនាមក។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការ WHO អំពាវនាវឱ្យមានការបែងចែកវ៉ាក់សាំងកូវីដ១៩ប្រកបដោយសមធម៌ នៅក្នុងទ្វីបអាហ្វ្រិក ដោយបានព្រមានថា វីរុសនេះនឹងបន្តរាលដាលតទៅទៀត ប្រសិនបើប្រទេសខ្លះមិនមានការអើពើ។
អាជ្ញាធរចិននិយាយថា ការស៊ើបអង្កេតនេះនឹងមានរយៈពេលមួយឆ្នាំពេញ ហើយអាចបន្តការស៊ើបអង្កេត៦ខែបន្ថែមទៀត រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
សហរដ្ឋអាមេរិក និងតៃវ៉ាន់បានបង្ហាញពីការពង្រឹងចំណងទាក់ទងជាសាធារណៈមួយ ដោយការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការនៅក្នុងវិស័យសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃទស្សនកិច្ចកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់។
ក្រោមការយោគយល់គ្នាជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក បានព្យាយាមមិនលក់ប្រភេទសព្វាវុធខ្លះរបស់ខ្លួនទៅឲ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ព្រោះខ្លាចធ្វើឲ្យចុះខ្សោយឥទ្ធិពលយោធារបស់ប្រទេសអ៊ីស្រអែល។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋបាលរបស់លោក កំពុងពិចារណា ថាតើគួរអនុញ្ញាតឱ្យមានការខួងយកប្រេងក្នុងតំបន់ជម្រកសត្វព្រៃធម្មជាតិ Arctic ក្នុងរដ្ឋ Alaska។
អស់រយៈពេល ២០ សប្តាហ៍ជាប់គ្នា លើកលែងតែសប្ដាហ៍មុន មានអ្នកបាត់បង់ការងារជាង ១ លាននាក់ក្នុងមួយសប្តាហ៍ បានសុំជំនួយពីរដ្ឋ នៅពេលដែលការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យអាជីវកម្មនានាបិទទ្វារ ហើយនិយោជកត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកពីការងារ។
បន្ទាប់ពីមានការថយចុះប្រមាណ ២,២% ក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសនៅពេលនេះ បានធ្លាក់ចូលក្នុងស្ថានភាពឱនភាពជាផ្លូវការ ដោយបានធ្លាក់ចុះក្នុង២ត្រីមាសជាប់ៗគ្នា។
នៅក្នុងលិខិតដែល VOA ទទួលបាននៅថ្ងៃពុធនេះ ពួកគេលើកឡើងថា ការដុតធ្យូងថ្មប៉ះពាល់បរិស្ថាន ដែលផ្ទុយពីការប្តេជ្ញាប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមការពារបរិស្ថាន។ ពួកគេជំរុញឲ្យកម្ពុជាក្រឡេកមើលថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដែលកម្ពុជាមានសក្តានុពល។
សេតវិមានបានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថាខ្លួនបើកឱ្យមានកិច្ចចរចាបន្ថែមជាមួយនឹងក្រុមជំទាស់មកពីគណបក្សប្រជាធិបតេយ្យស្តីអំពីកញ្ចប់ជំនួយទាក់ទងនឹងវីរុសកូរ៉ូណា ហើយមានបំណងចំណាយថវិកាបន្ថែមដើម្បីឈានដល់កិច្ចព្រមព្រៀង។
ព័ត៌មានផ្សេងទៀត
No media source currently available