ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សុំ​ជំនួយ​បាត់បង់​ការងារ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​ប្រចាំ​សប្ដាហ៍​មុន មាន​ចំនួន​តិច​ជាង​មួយ​លាន​នាក់


រូបឯកសារ៖ អ្នកស្រី Vickie Gregorio នៃ​អង្គការ Heartland Workforce Solutions និយាយ​ទៅកាន់​អ្នក​រក​ការងារ​ធ្វើ​នៅ​ទីក្រុងOmaha រដ្ឋ Nebraska កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រី Vickie Gregorio នៃ​អង្គការ Heartland Workforce Solutions និយាយ​ទៅកាន់​អ្នក​រក​ការងារ​ធ្វើ​នៅ​ទីក្រុងOmaha រដ្ឋ Nebraska កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

អស់​រយៈ​ពេល ២០ សប្តាហ៍​ជាប់​គ្នា លើកលែងតែ​សប្ដាហ៍​មុន មាន​អ្នក​បាត់បង់​ការងារ​ជាង ១ លាន​នាក់​ក្នុង​មួយ​សប្តាហ៍ បាន​សុំ​ជំនួយ​ពី​រដ្ឋ នៅ​ពេល​ដែល​ការ​បន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​បង្ខំ​ឲ្យ​អាជីវកម្ម​នានា​បិទ​ទ្វារ ហើយ​និយោជក​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក​ពី​ការងារ។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ពលរដ្ឋ​ជាង ៩៦០.០០០ នាក់​បន្ថែម​ទៀត​ បាន​ដាក់​ពាក្យ​សុំ​ជំនួយ​ពី​រដ្ឋ​ពេល​អត់ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ដែល​នេះ​ជា​លើក​ទី​មួយ​ចាប់​ពី​ខែ​មីនា​មក​ ដែល​ចំនួន​ប្រចាំ​សប្តាហ៍​នេះ​បាន​ធ្លាក់​ចុះ​ក្រោម ១ លាន​នាក់។

អស់​រយៈ​ពេល ២០ សប្តាហ៍​ជាប់​គ្នា លើកលែងតែ​សប្ដាហ៍​មុន មាន​អ្នក​បាត់បង់​ការងារ​ជាង ១ លាន​នាក់​ក្នុង​មួយ​សប្តាហ៍ បាន​សុំ​ជំនួយ​ពី​រដ្ឋ នៅ​ពេល​ដែល​ការ​បន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​បង្ខំ​ឲ្យ​អាជីវកម្ម​នានា​បិទ​ទ្វារ ហើយ​និយោជក​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក​ពី​ការងារ។

ហើយ​ទោះបីជា​តួលេខ​នៃ​អ្នក​អត់ការងារ​ថ្មី​ប្រចាំ​សប្ដាហ៍​ចុងក្រោយ​ បាន​ធ្លាក់​ចុះ​ក្តី ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ​កាន់​តែ​យឹតយ៉ាវ ដោយ​រដ្ឋាភិបាល​បាន​រាយការណ៍​កាល​ពី​សប្តាហ៍​មុន​ថា ការងារ​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កក្កដា​មាន​ចំនួន ១ លាន ៨ សែន​ការងារ ដែល​ចំនួន​នេះ​តិច​ជាង​ចំនួន​ការងារ​បង្កើត​ថ្មី​ចំនួន ៤ លាន ៨ សែន​ការងារ​កាល​ពី​ខែ​មិថុនា។

ដោយ​ឡែក​ពលរដ្ឋ​អាមេរិក​ដែល​បាត់បង់​ការងារ​ទំនង​ត្រូវ​រង់​ចាំ​បន្ត​ទៀត​ចំពោះ​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធ។ មក​ត្រឹម​ចុង​ខែ​កក្កដា ពួក​គេ​ធ្លាប់​ទទួល​បាន​ប្រាក់​ជំនួយ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ពី​រដ្ឋាភិបាល​សហព័ន្ធ​បន្ថែម​ទៅ​នឹង​ប្រាក់​ជំនួយ​ពី​រដ្ឋ។ ប៉ុន្តែ​ប្រាក់​ជំនួយ​នេះ​នៅ​បន្ត​ជាប់​គាំង ដោយ​សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ឈាន​ដល់​ការ​ព្រមព្រៀង​ណា​មួយ​ទាក់ទង​នឹង​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​ឡើយ​ទេ៕

XS
SM
MD
LG