នេះជាការចុះថយសេដ្ឋកិច្ចរបស់អូស្ត្រាលីដំបូងចាប់តាំងពីឆ្នាំ១៩៩១មក ដែលកន្លងមកសេដ្ឋកិច្ចរបស់ប្រទេសនេះបានរងសម្ពាធនៃការថមថយរួចទៅហើយ ដោយសារតែភ្លើងឆេះព្រៃដ៏ធំកាលពីដើមឆ្នាំនេះ។
ការិយាល័យរបស់លោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកចង់ពិនិត្យមើលជាពិសេសលើការនាំចូលផ្លែស្ត្រប៊ឺរី ម្ទេសប្លោក និងផ្លែឈើផ្សេងៗទៀត ហើយថាការពិនិត្យមើលឡើងវិញនោះ អាចនាំឲ្យមានការយកពន្ធគយ។
ជំងឺកូវីដ១៩បានធ្វើឱ្យយឺតយូរដល់កិច្ចខិតខំប្រឹងប្រែងធ្វើសហគ្រាសរដ្ឋឱ្យក្លាយទៅជារបស់ឯកជនក្នុងដំណើរការកំណែទម្រង់។
មេដឹកនាំអាជីវកម្មបស្ចិមប្រទេសនានានៅតែមានសុទិដ្ឋិនិយមលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ទោះបីជាមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យមានការបិទទីក្រុងម្តងទៀត ជាពិសេសនៅតំបន់ដែលមានការឆ្លងខ្លាំងនៅក្នុងនិងជុំវិញទីក្រុងដាណាង នៅភាគកណ្ដាលប្រទេសវៀតណាមក៏ដោយ។
ប្រទេសចិនកំពុងបើកការស៊ើបអង្កេតថ្មីមួយទៀតទាក់ទងរឿងជម្លោះពាណិជ្ជកម្មដ៏ជូរចត់របស់ខ្លួនជាមួយប្រទេសអូស្ត្រាលី នោះគឺការស៊ើបអង្កេតករណីទី២ជុំវិញរឿងការនាំចូលស្រារបស់ប្រទេសអូស្រ្តាលីមកលក់ក្នុងប្រទេសចិន។
អ៊ីស្រាអែលនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឯកភាពគ្នាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។
ប្រទេសម៉ាឡេស៊ីកំពុងផ្អាកអនុវត្តវិធានការថ្មីដែលហាមឃាត់ជំនួញភាគច្រើនមិនឱ្យជួលពលករចំណាកស្រុកទេ។
ការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាបានធ្វើឱ្យវិបត្តិផ្ទះសំបែងរឹតតែធ្ងន់ធ្ងរថែមទៀត។អ្នកជួលផ្ទះរាប់លាននាក់ក្នុងសហរដ្ឋអាមេរិកប្រឈមនឹងការបណ្តេញចេញ។
មកទល់នឹងពេលនេះ កម្មវិធីសាកល្បងដែលដឹកនាំដោយធនាគារជាតិចិន កំពុងតែដំណើរការនៅទីក្រុងចំនួនបួន និងទីតាំងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅក្រុងប៉េកាំង។
ការទទួលទានបែបខ្ជះខ្ជាយរបស់ពលរដ្ឋចិន ជាពិសេសពួកមន្ត្រីគណបក្សកុម្មុយនិស្តចិនបានធ្វើឱ្យមានការព្រមានពីលោកស៊ី ជីនពីង ប្រធានាធិបតីចិន។
ប្រទេសចិនបានធ្វើការស៊ើបអង្កេតលើការនាំចូលស្រាពីអូស្ត្រាលី ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលអូស្ត្រាលី កាន់តែមានភាពតានតឹង។
ទីផ្សារ TSEC នៅកោះតៃវ៉ាន់បានធ្លាក់ចុះ៣,២% ហើយទីផ្សារ KOSPI នៅកូរ៉េខាងត្បូងបានធ្លាក់ចុះខ្លាំងជាងគេរហូតដល់ ៣,៦%។
ព័ត៌មានផ្សេងទៀត
No media source currently available