ប្រទេសកម្ពុជា និងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពេលខាងមុខនេះ។ ប៉ុន្តែមន្រ្តីជំនាញខាងកសិកម្មលើកឡើងថា ប្រទេសកម្ពុជាត្រូវបំពេញការងារជាច្រើនទៀតដើម្បីធានាថា កសិផលមានគុណភាព សុវត្ថិភាព និងអាចប្រកួតប្រជែងនៅទីផ្សារចិនបាន។
ជំងឺកូវីដ១៩បណ្តាលឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលធំជាងគេក្នុងពិភពលោកមានការចុះថយខ្លាំងបំផុតក្នុងពេលមួយត្រីមាសក្នុងរយៈពេល៧ទសវត្សរ៍។
ពួកមន្ត្រីសេតវិមាន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាមានគម្រោងជួបគ្នាម្តងទៀតនៅថ្ងៃអង្គារនេះ បន្ទាប់ពីភាគីទាំង២សរសើរដល់ការជឿន លឿនខ្លះនៅក្នុងការខំប្រឹងប្រែងរបស់ពួកគេដើម្បីស្វែងរកកិច្ចព្រមព្រៀងស្តីពីកញ្ចប់ជំនួយដោយសារមេរោគកូរ៉ូណា។
ប្រធានាធិបតីហ្វីលីពីនបានព្រមព្រៀងបិទសកម្មភាពសង្គមនៅក្នុងរដ្ឋធានីម៉ានីល និងនៅតាមបណ្ដាខេត្តមួយចំនួន បន្ទាប់ពីក្រុមគ្រូពេទ្យបានព្រមានថា ហ្វីលីពីនអាចនឹងមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ខ្លាំង ខណៈដែលករណីឆ្លងជំងឺនេះកំពុងបន្ដកើនឡើង។
ភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងលើទំហំនៃកញ្ចប់ថវិកាជំនួយនេះ ដោយគណបក្សប្រជាធិបតេយ្យចង់ឲ្យកញ្ចប់ថវិកាជំនួយនេះមានទំហំ ៣ លានលានដុល្លារ ចំណែកឯគណបក្សសាធារណរដ្ឋវិញចង់ឲ្យកញ្ចប់ថវិកាជំនួយមានទំហំត្រឹមតែ ១ លានលានដុល្លារប៉ុណ្ណោះ៕
សេដ្ឋកិច្ចនៃតំបន់ Eurozone អឺរ៉ុបដែលមាន១៩ប្រទេសបានថយចុះរហូតដល់ជាង១២% ក្នុងត្រីមាសទី២ពីខែមេសា ដល់ខែមិថុនា ដែលជាការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុតមិនធ្លាប់មាន។
នៅទ្វីបអាស៊ី ផ្សារហ៊ុន Nikkei នៅជប៉ុនបានធ្លាក់ចុះ០,២% ផ្សារ Hang Seng នៅហុងកុងធ្លាក់ចុះ០,៦% និងផ្សារហ៊ុននៅក្រុងសៀងហៃធ្លាក់ចុះ០,២%។
វិបត្តិជំងឺកូវីដ១៩នេះ ក៏បានបណ្តាលឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយក្រសួងការងារបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋអាមេរិក១,៤លាននាក់បន្ថែមទៀត បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារកាលពីសប្តាហ៍មុន។
គណបក្សសាធារណរដ្ឋស្នើកញ្ចប់ថវិកាជិត ១ លានលានដុល្លារសម្រាប់សំណើច្បាប់ HEALS Act។ ចំណែកឯគណបក្សប្រជាធិបតេយ្យវិញប្រើច្បាប់ HEROES Act ដែលមានថវិកា ៣ លានលានដុល្លារ ដែលបានអនុម័តកាលពីដើមឆ្នាំនេះ ជាចំណុចចាប់ផ្ដើមនៃការចរចា។
នាយរដ្ឋមន្រ្តីអេត្យូពី លោក Ahmed បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានបំពេញដំណាក់កាលដំបូងនៃទំនប់វារីអគ្គិសនី ដោយមិនបានបង្កការរំខាន និងធ្វើឲ្យប៉ះពាល់នរណាម្នាក់ឡើយ។ ឥឡូវនេះ ទំនប់វារីអគ្គិសនីកំពុងតែហូរហៀរនៅតំបន់ទន្លេខាងក្រោម»។
ព័ត៌មានផ្សេងទៀត
No media source currently available