ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋបាលរបស់លោក កំពុងពិចារណា ថាតើគួរអនុញ្ញាតឱ្យមានការខួងយកប្រេងក្នុងតំបន់ជម្រកសត្វព្រៃធម្មជាតិ Arctic ក្នុងរដ្ឋ Alaska។
អស់រយៈពេល ២០ សប្តាហ៍ជាប់គ្នា លើកលែងតែសប្ដាហ៍មុន មានអ្នកបាត់បង់ការងារជាង ១ លាននាក់ក្នុងមួយសប្តាហ៍ បានសុំជំនួយពីរដ្ឋ នៅពេលដែលការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យអាជីវកម្មនានាបិទទ្វារ ហើយនិយោជកត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកពីការងារ។
បន្ទាប់ពីមានការថយចុះប្រមាណ ២,២% ក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសនៅពេលនេះ បានធ្លាក់ចូលក្នុងស្ថានភាពឱនភាពជាផ្លូវការ ដោយបានធ្លាក់ចុះក្នុង២ត្រីមាសជាប់ៗគ្នា។
នៅក្នុងលិខិតដែល VOA ទទួលបាននៅថ្ងៃពុធនេះ ពួកគេលើកឡើងថា ការដុតធ្យូងថ្មប៉ះពាល់បរិស្ថាន ដែលផ្ទុយពីការប្តេជ្ញាប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមការពារបរិស្ថាន។ ពួកគេជំរុញឲ្យកម្ពុជាក្រឡេកមើលថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដែលកម្ពុជាមានសក្តានុពល។
សេតវិមានបានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថាខ្លួនបើកឱ្យមានកិច្ចចរចាបន្ថែមជាមួយនឹងក្រុមជំទាស់មកពីគណបក្សប្រជាធិបតេយ្យស្តីអំពីកញ្ចប់ជំនួយទាក់ទងនឹងវីរុសកូរ៉ូណា ហើយមានបំណងចំណាយថវិកាបន្ថែមដើម្បីឈានដល់កិច្ចព្រមព្រៀង។
ប៉ុន្តែបើទោះបីជាទណ្ឌកម្មចូលជាធរមាន ក៏សហភាពអឺរ៉ុប នៅតែចង់ឃើញការកែលម្អស្ថានការណ៍នៅកម្ពុជាឲ្យបានប្រសើរឡើងវិញ។
អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Manmohan Singh បាននិយាយថា ប្រទេសឥណ្ឌាត្រូវចាត់វិធានការ ៣ ជំហាន «ជាបន្ទាន់» ដើម្បីស្ដារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ឱ្យទៅរកភាពធម្មតាវិញ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចេញវិធានការឲ្យបន្តផ្ដល់ប្រាក់ជំនួយបាត់បង់ការងារ ដែលបានផុតកំណត់ពីរសប្ដាហ៍មកហើយ ដល់ពលរដ្ឋអាមេរិកាំងរាប់សិបលាននាក់ ដែលបានបាត់បង់ការងារធ្វើដោយសារវិបត្តិជំងឺកូវីដ១៩ និងលើកពេលដល់ការយកពន្ធលើប្រាក់បៀវត្សរ៍។
គណៈកម្មការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំង ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រា គិតចាប់ពីឆ្នាំ១៩៩៧មក»។
ប្រទេសម៉ាឡេស៊ីមានកម្មវិធីចែកចាយម្ហូបអាហារជូនជនក្រីក្រ។ ក៏ប៉ុន្តែចាប់តាំងពីមានការរាតត្បាតជាសាកលនៃវីរុសកួរ៉ូណាកាលពីពាក់កណ្តាលខែមីនាមក ធនាគារម្ហូបអាហារនៅក្នុងប្រទេសម៉ាឡេស៊ីសង្កេតឃើញមានកំណើនសេចក្តីត្រូវការម្ហូបអាហារកាន់តែច្រើនឡើងថែមទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available