ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី ​ត្រំា ​​​ពិចារណា​អំពី​​គម្រោង​ការ​​ឱ្យ​ខួង​យក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​​ក្នុង​រដ្ឋ​​ Alaska


ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ដើរ​ទៅ​កាន់​យន្តហោះ Marine One នៅ​សេតវិមាន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ដើរ​ទៅ​កាន់​យន្តហោះ Marine One នៅ​សេតវិមាន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ រដ្ឋបាល​របស់​លោក​ កំពុង​ពិចារណា​ ថា​តើ​គួរ​អនុញ្ញាត​ឱ្យ​មាន​ការ​ខួង​យក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វព្រៃធម្មជាតិ Arctic ក្នុង​រដ្ឋ​ Alaska របស់​អាមេរិកដែល​មាន​ទំហំ​ប្រមាណ៧,៧លាន​ហិកតា​ដែល​គេ​មិន​បាន​កំណត់សម្រាប់​ការ​ខួង​យក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​នោះ។​

លោក​ ត្រាំ​បាន​ប្រាប់​ទូរទស្សន៍​ Fox News ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ចន្ទ នៅ​ពេល​ត្រូវ​សួរ​អំពី​រឿង​នេះដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Wall Street Journal ទាក់ទង​នឹង​គម្រោងជួល​តំបន់យក​ប្រេង​ក្នុង​ដែន​ជម្រកនេះ​ ដោយ​លោក ត្រាំ ​និយាយ​ថា រដ្ឋ​បាល​របស់​លោក​ នឹង​ពិនិត្យ​មើល​ពី​រឿង​នេះ។​

សារ​ព័ត៌មានWall Street Journal បាន​ផ្សាយ​ថា​ ការ​យល់​ព្រម​របស់​ក្រសួង​មហាផ្ទៃ​ ដែល​អនុញ្ញាត​ឱ្យ​មានកម្មវិធី​ខួង​យក​ប្រេង​នេះ​ នឹង​បើ​ក​ផ្លូវ​ឱ្យ​មាន​ការ​ជួលក្នុង​ការ​រុករក​ឧស្ម័ន​ និង​ប្រេង​ ដោយ​ដាក់​ឱ្យ​ដេញ​ថ្លៃ​នៅ​ចុង​ឆ្នាំ​២០២០​នេះ។ ​ការសម្រេច​នេះនឹងមា​ន​ការ​លំបាកលុបចេញ​វិញ​ បើ​ទោះ​បី​ជា​លោក​ ​Trump​ ត្រូវ​ចាញ់​ឆ្នោត​លោក​ Joe Biden នៅក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ក៏ដោយ។

កាសែត Washington Post ក៏​បាន​រាយការណ៍​ផង​ដែរ​ថា​ រដ្ឋបាល​របស់​លោក​ត្រាំ​ កំពុង​រៀប​ចំ​សម្រេច​ចំណុចចុង​ក្រោយ​នូវ​គម្រោង​ផែនការ​នេះ​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ដាក់​តំបន់​ប្រេង​នេះសម្រាប់​ការ​រុក​រក​ខួង​យក​ប្រេង។ ​

ក្រុម​ជន​ជាតិ​ដើម​អាមេរិក​និង​អ្នក​បរិស្ថាន​បាន​ប្រឆាំង​ចំពោះ​ផែនការ​អភិវឌ្ឍ​តំបន់​ដែន​ជម្រកនោះ បន្ទាប់​ពី​ច្បាប់​មួយដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រុករកខួង​យក​ប្រេង​និង​ឧស្ម័ន​ក្នុង​តំបន់​នេះ ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ​២០១៧​មក៕

XS
SM
MD
LG