ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំនិងលោក Liu He ឧបនាយករដ្ឋមន្រ្តីចិន បានបង្ហាញភាពសុទិដ្ឋិនិយមថា ប្រទេសទាំង២ នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយហើយនឹងបន្ធូរបន្ថយជម្លោះរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក នៅពេលដែលភាគីទាំង២បានព្រមព្រៀងគ្នាបន្តការចរចារបស់ខ្លួនសម្រាប់រយៈពេល២ថ្ងៃទៀត។
លោក ដូណាល់ ត្រាំ បានជួបប្រជុំជាមួយនឹងឧបនាយករដ្ឋមន្ត្រីចិននៅឯសេតវិមានកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
រដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានប្រាប់ឲ្យដឹងថា វៀតណាមបានបំពេញទៅតាមបទដ្ឋានសុវត្ថិភាពអន្តរជាតិ ហើយយន្តហោះរបស់ខ្លួន អាចធ្វើការហោះហើរដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវចេតនានៃការចង់នាំប្រទេសកម្ពុជាចូលរួមជាប្រទេសហត្ថលេខីនៃអនុសញ្ញាក្រុង Cape Town ដែលអាចអនុញ្ញាតឱ្យវិស័យអាកាសចរណ៍កម្ពុជាចូលរួមនិយាមការអន្តរជាតិលើផ្នែកគុណភាពនិងបច្ចេកទេសលើគ្រឿងបរិក្ខារ និងចរាចរណ៍ផ្លូវអាកាស។
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារភ្ជាប់នឹងអនុក្រឹត្យស្តីអំពីការបញ្ចប់តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូលតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ដើម្បីជាការទាក់ទាញអ្នកវិនិយោគ។
ការវិនិយោគដ៏ច្រើនគំហុករបស់ចិនបាននាំឲ្យមានការផ្លាស់ប្ដូរដ៏ឆាប់រហ័សដល់ទីផ្សារអចលនទ្រព្យតំបន់ឆ្នេររបស់កម្ពុជា នៅខេត្តព្រះសីហនុ និងតំបន់ក្បែរខាង។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលខ្មែរបានផ្តល់ការយល់ព្រមលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅរាជធានីភ្នំពេញ ដែលនឹងចំណាយទឹកប្រាក់១៥០០លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្ ហ៊ុន សែន រីបានសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
លោក ម៉ុង ឫទ្ធី បញ្ជាក់ថាការធ្លាក់ថ្លៃនេះ មិនមែនមកពីទណ្ឌកម្មដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់លើប្រទេសកម្ពុជាទេ។
លោក Donald Trump កំពុងពិចារណាអំពីការពន្យារពេលថ្ងៃកំណត់ គឺថ្ងៃទី១ ខែមីនា ដើម្បីយកពន្ធខ្ពស់ជាងមុនចំពោះទំនិញនាំចូលពីប្រទេសចិន គ្រាដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេក្នុងពិភពលោកទាំងពីរ បន្តការចរចាផ្នែកពាណិជ្ជកម្មនៅសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
ខណៈដែលមានជម្រើសការងារផ្សេងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មក្នុងខេត្តកំពត និងតំបន់ក្បែរខាង សហគមន៍ផលិតអំបិលមួយកន្លែងនៅជាយក្រុងកំពតបានលើកអំពីបញ្ហាកង្វះកម្លាំងពលកម្ម នៅចំពេលដែលបញ្ហាអាកាសធាតុមិនទៀងទាត់ថែមទៀត ដែលបាននាំឱ្យការផលិតអំបិលជួបបញ្ហាប្រឈម។
ព័ត៌មានផ្សេងទៀត
No media source currently available