លោក Donald Trump កំពុងពិចារណាអំពីការពន្យារពេលថ្ងៃកំណត់ គឺថ្ងៃទី១ ខែមីនា ដើម្បីយកពន្ធខ្ពស់ជាងមុនចំពោះទំនិញនាំចូលពីប្រទេសចិន គ្រាដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេក្នុងពិភពលោកទាំងពីរ បន្តការចរចាផ្នែកពាណិជ្ជកម្មនៅសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
ខណៈដែលមានជម្រើសការងារផ្សេងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មក្នុងខេត្តកំពត និងតំបន់ក្បែរខាង សហគមន៍ផលិតអំបិលមួយកន្លែងនៅជាយក្រុងកំពតបានលើកអំពីបញ្ហាកង្វះកម្លាំងពលកម្ម នៅចំពេលដែលបញ្ហាអាកាសធាតុមិនទៀងទាត់ថែមទៀត ដែលបាននាំឱ្យការផលិតអំបិលជួបបញ្ហាប្រឈម។
មន្ត្រីសហជីពមួយរូបអះអាងថា ប្រទេសកម្ពុជាមិនទាន់អាចបោះបង់ EBA បាននៅឡើយទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន ឬ១០ឆ្នាំទៅមុខទៀត។
រដ្ឋាភិបាលកេនយ៉ាបានសន្យាផ្តល់ការងារដល់អ្នកស្រុក ហើយនឹងផ្តល់សំណងដល់ម្ចាស់ដីដែលនៅតាមផ្លូវរថភ្លើងថ្មីមួយដែលសាងសង់ដោយចិនឈ្មោះថា Madaraka Express។
ផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ រត់កាត់តាមកណ្ដាលឧទ្យានជាតិណៃរ៉ូប៊ី ហើយការសម្រេចឲ្យសាងសង់របស់រដ្ឋាភិបាលកេនយ៉ានេះ បានបង្កឲ្យមានការតវ៉ាខ្លាំងក្លា។
គម្រោងផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏ធំបំផុតរបស់កេនយ៉ាតាំងពីសម័យអាណានិគមមក។
លោក David Malpass ជាអ្នកបានទទួលការតែងតាំងជាប្រធានធនាគារពិភពលោក ដោយប្រធានាធិបតីត្រាំ និយាយថា ធនាគារពិភពលោកត្រូវបញ្ចប់ការផ្តល់ប្រាក់កម្ចីទៅឲ្យប្រទេសចិន។
សហគ្រិនស្រ្តី គឺកញ្ញាថូង ធីតា នៃសហគ្រាសផលិតអំបិលធម្មជាតិ Thaung Enterprise ក្នុងខេត្តកំពត និងជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា កាលពីឆ្នាំ២០១៨ មានសុទិដ្ឋិនិយមថាអាចនឹងប្រមូលផលអំបិលបានច្រើននៅក្នុងឆ្នាំ ២០១៩នេះដោយសារអាកាសធាតុហាក់ដូចជាអំណោយផលខ្លាំង។
ការធ្លាក់ចុះតម្លៃស្រូវនេះក៏បានកើតឡើង នៅស្របពេលដែលមានការកំណត់យកពន្ធពីសហភាពអឺរ៉ុបលើតម្លៃអង្ករនាំចូលពីកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available