បទសម្ភាសន៍ VOA៖ ការវិនិយោគរបស់ចិនក្នុងវិស័យអចលនទ្រព្យតំបន់ឆ្នេរ
ការវិនិយោគដ៏ច្រើនគំហុករបស់ចិនបាននាំឲ្យមានការផ្លាស់ប្ដូរដ៏ឆាប់រហ័សដល់ទីផ្សារអចលនទ្រព្យតំបន់ឆ្នេររបស់កម្ពុជា នៅខេត្តព្រះសីហនុ និងតំបន់ក្បែរខាង។ លោក អូន ឆេងប៉រ និងអ្នកនាង ខាន់ សុគុំមនោនៃ VOA បានជួបសម្ភាសជាមួយលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អំពីទិដ្ឋភាពរួមនៃការវិនិយោគរបស់ចិន លើវិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ជាពិសេសនៅបណ្ដាខេត្តជាប់មាត់សមុទ្រ៕