កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលខ្មែរបានផ្តល់ការយល់ព្រមលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅរាជធានីភ្នំពេញ ដែលនឹងចំណាយទឹកប្រាក់១៥០០លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្ ហ៊ុន សែន រីបានសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
ការវិនិយោគដ៏ច្រើនគំហុករបស់ចិនបាននាំឲ្យមានការផ្លាស់ប្ដូរដ៏ឆាប់រហ័សដល់ទីផ្សារអចលនទ្រព្យតំបន់ឆ្នេររបស់កម្ពុជា នៅខេត្តព្រះសីហនុ និងតំបន់ក្បែរខាង។
លោក ម៉ុង ឫទ្ធី បញ្ជាក់ថាការធ្លាក់ថ្លៃនេះ មិនមែនមកពីទណ្ឌកម្មដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់លើប្រទេសកម្ពុជាទេ។
លោក Donald Trump កំពុងពិចារណាអំពីការពន្យារពេលថ្ងៃកំណត់ គឺថ្ងៃទី១ ខែមីនា ដើម្បីយកពន្ធខ្ពស់ជាងមុនចំពោះទំនិញនាំចូលពីប្រទេសចិន គ្រាដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេក្នុងពិភពលោកទាំងពីរ បន្តការចរចាផ្នែកពាណិជ្ជកម្មនៅសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
ខណៈដែលមានជម្រើសការងារផ្សេងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មក្នុងខេត្តកំពត និងតំបន់ក្បែរខាង សហគមន៍ផលិតអំបិលមួយកន្លែងនៅជាយក្រុងកំពតបានលើកអំពីបញ្ហាកង្វះកម្លាំងពលកម្ម នៅចំពេលដែលបញ្ហាអាកាសធាតុមិនទៀងទាត់ថែមទៀត ដែលបាននាំឱ្យការផលិតអំបិលជួបបញ្ហាប្រឈម។
មន្ត្រីសហជីពមួយរូបអះអាងថា ប្រទេសកម្ពុជាមិនទាន់អាចបោះបង់ EBA បាននៅឡើយទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន ឬ១០ឆ្នាំទៅមុខទៀត។
រដ្ឋាភិបាលកេនយ៉ាបានសន្យាផ្តល់ការងារដល់អ្នកស្រុក ហើយនឹងផ្តល់សំណងដល់ម្ចាស់ដីដែលនៅតាមផ្លូវរថភ្លើងថ្មីមួយដែលសាងសង់ដោយចិនឈ្មោះថា Madaraka Express។
ផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ រត់កាត់តាមកណ្ដាលឧទ្យានជាតិណៃរ៉ូប៊ី ហើយការសម្រេចឲ្យសាងសង់របស់រដ្ឋាភិបាលកេនយ៉ានេះ បានបង្កឲ្យមានការតវ៉ាខ្លាំងក្លា។
គម្រោងផ្លូវរថភ្លើង Madaraka Express ដែលបានសាងសង់ដោយក្រុមហ៊ុនចិននិងប្រើប្រាស់ប្រាក់កម្ចីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏ធំបំផុតរបស់កេនយ៉ាតាំងពីសម័យអាណានិគមមក។
លោក David Malpass ជាអ្នកបានទទួលការតែងតាំងជាប្រធានធនាគារពិភពលោក ដោយប្រធានាធិបតីត្រាំ និយាយថា ធនាគារពិភពលោកត្រូវបញ្ចប់ការផ្តល់ប្រាក់កម្ចីទៅឲ្យប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available