ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​មាន​សុដ្ឋិនិយម​ចំពោះ​​ការចរចា​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ប៉េកាំង


រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិក Steven Mnuchin ជួបជាមួយឧបនាយករដ្ឋមន្រ្តី Liu He នៅក្នុងកិច្ចប្រជុំ ពាណិជ្ជកម្មក្នុងទីក្រុហប៉េកាំងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិក Steven Mnuchin ជួបជាមួយឧបនាយករដ្ឋមន្រ្តី Liu He នៅក្នុងកិច្ចប្រជុំ ពាណិជ្ជកម្មក្នុងទីក្រុហប៉េកាំងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ទីប្រឹក្សាសេដ្ឋកិច្ច​កំពូល​ប្រចាំ​សេតវិមាន​បាន​បង្ហាញ​ភាពជឿជាក់​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេសចិន​ដែល​កំពុង​បន្តកើតឡើង​នាពេល​ថ្មីៗនេះ​នៅក្នុង​ទីក្រុង​ប៉េកាំង។ នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​លោក Larry Kudlow បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅឯ​សេតវិមាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា«ដំណើរការ​ចរចា​នៅក្នុង​ក្រុងប៉េកាំង​គឺ​មាន​ដំណើរការ​ល្អ»។

លោក Kudlow បាន​ផ្តល់​ព័ត៌មាន​មួយចំនួន​ ប៉ុន្តែ​បាន​និយាយ​ថា​ ប្រតិភូ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​តំណាង​ពាណិជ្ជកម្ម​លោក Robert Lighthizer កំពុង​ចរចា​គ្រប់​ចំណុច​ទាំងអស់​នៅមុន​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិនលោក Xi Jinping នៅ​ថ្ងៃ​ស្អែក​នេះ។ លោក Kudlow បាន​ថ្លែង​ថា«នេះ​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ»។

ក្រុមចរចា​កំពុង​ធ្វើការ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ត្រឹម​ថ្ងៃទី១ខែមិនា ដើម្បី​បញ្ចៀស​ការបង្កើន​ពន្ធគយ​ពី១០ភាគរយទៅ២៥ភាគរយ ​ដោយ​សហរដ្ឋអាមេរិកលើ​ទំនិញ​របស់​ចិន​ដែល​មាន​ទឹកប្រាក់​ចំនួន២០០លានដុល្លារ។ លោក​ប្រធានាធិបតី Donald Trump បាន​ស្នើ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ ប្រសិន​បើ​មាន​ការវិវត្តន៍​នៅក្នុង​កិច្ចចរចា​ នោះ​ថ្ងៃ​កំណត់​នៃ​ការតំឡើង​ពន្ធគយ ​នឹង​អាច​ត្រូវ​ពន្យាពេល។ នៅពេល​សួរ​អំពី​ការពន្យាពេល​ លោក Kudlow​ បាន​ឆ្លើយ​ថា«មិនទាន់​មាន​ការសម្រេចនៅ​ឡើយ​ទេ»។

អ្នកវិភាគ​ដូចជា​លោក William Reinsch ដែល​ជា​អតីតនាយក​ក្រុមប្រឹក្សា​ជាតិ​ទទួល​បន្ទុកពាណិជ្ជកម្ម​បរទេស​ និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​ការសិក្សា​អន្តរជាតិ​បាន​ថ្លែង​ថា​ កិច្ចចរចា​មាន​លក្ខណៈ​ស្មុគស្មាញ​ដោយ​តែ​នៅ​សល់​ចំនុចបីផ្សេងទៀត​កំពុង​ចរចាគ្នា​នៅ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG