ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ាដំណើរការផ្លូវដែកដែលចិនសង់ឲ្យ ដោយជាប់បំណុលរាប់ពាន់លានដុល្លារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ក្នុងទឹក​ប្រាក់​រាប់​លាន​លាន​ដុល្លារ​អាមេរិករបស់ប្រទេសចិន ផ្តោត​លើ​ការ​សាងសង់​បណ្ដាញ​ពាណិជ្ជកម្ម​អន្តរទ្វីប​ដ៏​ធំ​មហិមា​មួយ ដោយ​មាន ផ្លូវដែក ស្ពាន ផ្លូវគោក និង​កំពង់​ផែ​សមុទ្រ ត​ភ្ជាប់​ប្រទេស​ប្រមាណ ៧០ ក្នុង​ទ្វីប​អាស៊ី អឺរ៉ុប​ និង​អាហ្វ្រិក។ គម្រោង​ផ្លូវ​រថភ្លើង Madaraka Express ដែល​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​និង​ប្រើ​ប្រាស់​ប្រាក់​កម្ចី​រដ្ឋាភិបាល​ចិន​ ៥​ពាន់​លាន​ដុល្លារ គឺ​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ដ៏​ធំ​បំផុត​របស់​កេនយ៉ា​តាំង​ពី​សម័យ​អាណានិគម​មក។ ភាគ​ទី​១​នៃ​កម្រង​ភាពយន្ត​ឯកសារ​បី​ភាគ​របស់ VOA នេះ នឹង​ពិនិត្យ​មើល​លើ​ថា​តើ​គម្រោង​ផ្លូវ​ដែក​កេនយ៉ា​នេះ​ គឺ​ជា​ដំណោះ​ស្រាយ «ឈ្នះឈ្នះ‍»​ ដែល​រដ្ឋាភិបាល​ចិន​បាន​សន្យា​ឬ​ក៏​យ៉ាង​ណា។ លោក​ Enming Liu អ្នកស្រី Betty Ayoub និង​លោក Paul Ndiho នៃ VOA រាយការណ៍​ពី​ទីក្រុង ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ លោក ភី សុភាដា ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖

XS
SM
MD
LG