រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានទៅដល់ជិត៥៤០០០នាក់។ ក្នុងមួយឆ្នាំៗ កម្ពុជាអាចនឹងបញ្ជូនពលករទៅកូរ៉េជាង៤ពាន់នាក់។
តំណាងអ្នកផលិតសម្លៀកបំពាក់នៅកម្ពុជាបានអរគុណមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះសារព្រមានធ្ងន់ៗរបស់លោកថា រោងចក្រកាត់ដេររាប់រយនឹងប្រឈមការក្ស័យធន ប្រសិនបើកម្មករចង់បានប្រាក់បំណាច់អតីតភាពការងារសរុបពីឆ្នាំមុនៗ មុនឆ្នាំ២០១៩។
នាវានេសាទបរទេសបាននេសាទយ៉ាងច្រើនលើសលប់លើដែនទឹកសូម៉ាលីអស់រយៈពេលជាយូរមកហើយ ប៉ុន្តែទូកនេសាទទាំងនោះភាគច្រើនធ្វើការនេសាទដោយខុសច្បាប់ ឬប្រើប្រាស់អាជ្ញាប័ណ្ណក្លែងក្លាយដែលលក់ដោយក្រុមមន្ត្រីពុករលួយ។
ថ្លែងទៅកាន់កម្មករ-កម្មការិនីក្នុងខេត្តតាកែវ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងថា ការដំឡើងប្រាក់ខែជាទូទៅនឹងអាចក្លាយជាការឡើងប្រាក់ខែពិតប្រាកដ លុះត្រាតែតម្លៃទំនិញលើទីផ្សារមិនឡើងថ្លៃ។
លោក ជីម យ៉ុង គីម (Jim Yong Kim) ប្រធានធនាគារពិភពលោក World Bank បាន ប្រកាសលាឈប់ពីមុខតំណែងយ៉ាងតក់ក្រហល់កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកដឹកនាំ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកនេះអស់រយៈពេល៦ឆ្នាំ។
មានការកើនឡើងយ៉ាងខ្លាំងក្នុងការបង្កើតការងារក្នុងសហរដ្ឋអាមេរិកហើយមានពាក្យសម្តីបញ្ជាក់ឡើងវិញខ្លះមកពីប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិកដែលបានធ្វើឲ្យភាគហ៊ុនសហរដ្ឋអាមេរិកឡើងថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ។
ហ្វីលីពីន ដែលជាប្រទេសមួយទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដែលបានខិតខំចាប់យកវិនិយោគទុនបរទេស ដូចប្រទេសវៀតណាមដែរ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យនិយាយថា នៅពេលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភានៅថ្ងៃព្រហស្បតិ៍ ពួកគេគ្រោងនឹងអនុម័តច្បាប់ឱ្យបានឆាប់ដើម្បីបើកប្រតិបត្តិការរបស់រដ្ឋាភិបាលឲ្យបានមួយភាគបួនដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី២២ខែធ្នូ។
ពេលខ្លះ គេនិយាយថា វៀតណាមមិនពេញចិត្តនៅពេលដែលគេនិយាយថា វៀតណាមដូចចិន ឬក៏ដូចប្អូនប្រុសរបស់ចិន។ ប៉ុន្តែ តើនឹងមានអ្វីកើតឡើង ប្រសិនបើគេនិយាយថា ចិនដូចវៀតណាមវិញ?
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបាន «សន្ទនាតាមទូរស័ព្ទដ៏យូរនិងល្អ»ជាមួយប្រធានាធិបតីចិនលោក Xi Jinping ហើយថា មាន«ការរីកចម្រើនធំធេង»ខាងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន។
នៅពេលមានក្តីបារម្ភច្រើនឡើងៗជុំវិញពិភពលោកថា បំណុលច្រើនពេកអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកខាងមុខនោះ ប្រទេសវៀតណាមមានការចំណាយច្រើនហើយបំណុលក៏កើនឡើងដែរ។
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានធ្វើការប៉ាន់ស្មានថា ឧស្សាហកម្មផ្នែកឌីជីថលនឹងមានតម្លៃរហូតដល់១០០ពាន់លានដុល្លារ ហើយក្នុងឆ្នាំ២០២០ រដ្ឋាភិបាលរំពឹងថាក្រុមហ៊ុនទាំងនោះនឹងកើនឡើងដល់១៣០ពាន់លានដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available