ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបាន «សន្ទនាតាមទូរស័ព្ទដ៏យូរនិងល្អ»ជាមួយប្រធានាធិបតីចិនលោក Xi Jinping ហើយថា មាន«ការរីកចម្រើនធំធេង»ខាងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន។
នៅពេលមានក្តីបារម្ភច្រើនឡើងៗជុំវិញពិភពលោកថា បំណុលច្រើនពេកអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកខាងមុខនោះ ប្រទេសវៀតណាមមានការចំណាយច្រើនហើយបំណុលក៏កើនឡើងដែរ។
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានធ្វើការប៉ាន់ស្មានថា ឧស្សាហកម្មផ្នែកឌីជីថលនឹងមានតម្លៃរហូតដល់១០០ពាន់លានដុល្លារ ហើយក្នុងឆ្នាំ២០២០ រដ្ឋាភិបាលរំពឹងថាក្រុមហ៊ុនទាំងនោះនឹងកើនឡើងដល់១៣០ពាន់លានដុល្លារ។
ផ្សារភាគហ៊ុននៅក្នុងប្រទេសជប៉ុន និងចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការលក់ភាគហ៊ុនចេញកាលពីថ្ងៃចន្ទម្សិលមិញនៅទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក។
នៅក្នុងឧស្សាហកម្មកាត់ដេរដែលមិនល្អមានការរំលោភបំពាននិងការកេងប្រវ័ញ្ចកម្លាំងពលកម្មនោះ អ្នកស្រី យឹម ស្រីនាង និងសហការីមានសេចក្តីរីករាយនឹងការងារនៅរោងចក្រកាត់ដេរដែល មានស្ថិរភាព។
ប្រទេសវៀតណាមកំពុងតែផ្តល់ឲ្យប្រទេសចិននូវកន្លែងថ្មីៗដើម្បីធ្វើវិនិយោគទុន រាប់តាំងពីវិស័យអចលនទ្រព្យ និង វិស័យរោងចក្រ ទោះជាវៀតណាម កន្លងមកតែងតែប្រឆាំងជាមួយចិន ក្នុងរឿងនយោបាយក៏ដោយ។
កាលពីថ្ងៃចន្ទប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានស្នើដល់ធនាគារកណ្តាលដែលជាធនាគារឯករាជ្យនៅក្នុងប្រទេសមិនឲ្យដំឡើងការប្រាក់ម្តងទៀតនៅពេលដែលពួកអ្នកបង្កើតគោលនយោបាយជួបប្រជុំគ្នានៅសប្តាហ៍នេះ។
ទោះបីមានការតវ៉ាពីក្រុមអ្នកនាំចេញអង្ករនៅកម្ពុជាប្រឆាំងនឹងបណ្តឹងរបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដែលចោទថា អង្ករកម្ពុជាបានបង្កផលប៉ះពាល់ដល់កសិករសហភាពអឺរ៉ុបក្តី ក៏គណៈកម្មការសហភាពអឺរ៉ុបមិនទាន់ទម្លាក់ចោលការពិចារណារបស់ខ្លួនអំពីអង្ករកម្ពុជានៅឡើយទេ។
ប្រសិនបើក្រុមអភិរក្សនិយមភាគច្រើននៅក្នុងសភាតំណាងរាស្ត្រអង់គ្លេសបោះឆ្នោតប្រឆាំងនឹងលោកស្រី May លោកស្រីនឹងត្រូវតែចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែប្រសិនបើលោកស្រីទទួលសំឡេងឆ្នោតទុកចិត្ត ការបោះឆ្នោតអំពីការទុកចិត្តនឹងអាចមានធ្វើក្នុងពេលមួយឆ្នាំទៀត។
តំបន់មួយចំនួនរបស់ជនជាតិដើមភាគតិចបានលិចលង់ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋរាប់សិបគ្រួសារដែលបដិសេធមិនទទួលសំណងអះអាងថា ពួកគេរស់ទាំងលំបាកដោយសារមិនមានហេដ្ឋារចនាសម័្ពន្ធជាភូមិត្រឹមត្រូវ។
ខណៈដែលឆ្នាំ២០១៨ជិតបញ្ចប់ តួលេខនៃភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើការហោះហើរតាមអាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំងបីមានការកើនឡើងយ៉ាងខ្លាំង។ អាកាសយានដ្ឋានកម្ពុជាមានសុទិដ្ឋិនិយមខ្លាំងថា ខ្លួននឹងទទួលបានភ្ញៀវទេសចរតាមអាកាស១០លាននាក់នៅចុងឆ្នាំ២០១៨នេះ។
ប្រទេសចិនកំពុងទាមទារឲ្យដោះលែងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei ជាបន្ទាន់ ដែលបុគ្គលិកនោះត្រូវបានចាប់ខ្លួននៅប្រទេសកាណាដា ដែលការណ៍នេះអាចបង្កជាការគំរាមកំហែងដល់សង្គ្រាមពាណិជ្ជកម្មដែលបានកើតឡើងនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available