កាលពីឆ្នាំ២០១៧ កម្ពុជានាំផលិតផលផ្នែកធ្វើដំណើរនេះចូលសហរដ្ឋអាមេរិកក្នុងបរិមាណ៤០០លានដុល្លារ។ បើគ្មានGSP ទេ ទំនិញទាំងនេះអាចត្រូវយកពន្ធគយរហូតដល់២០ភាគរយដែលត្រូវជា៨០លានដុល្លារ។
រដ្ឋាភិបាលខ្មែរនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលសន្និសីទព័ត៌មានស្តីអំពីការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការយកពន្ធគយលើការនាំចេញអង្ករកម្ពុជា ដោយត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យឯកសាររាប់សិបទំព័រទាក់ទិននឹងការយកពន្ធនេះ។
គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងដាក់ពន្ធលើអង្ករពីកម្ពុជានិងមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃសុក្រដើម្បីការពារទីផ្សារសហភាពអឺរ៉ុប។
ក្រសួងការបរទេសចិនបានប្រកាសនាពេលថ្មីៗនេះថាកាណាដាបានចាប់ខ្លួនជនជាតិចិនម្នាក់គឺលោកស្រី Meng Wanzhou តាមតែអំពើចិត្ត។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបានចេញសេចក្តីណែនាំបន្ថែមទៀតឲ្យមន្រ្តីពាក់ព័ន្ធរបស់ខ្លួនចូលរួមក្នុងការធានា និងលើកកម្ពស់សិទ្ធិសេរីភាពបន្ថែមទៀតដល់សហជីពតាមរយៈការសម្រួលបែបបទនីតិវិធីនៃការចុះបញ្ជី។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខ្មែរទទួលបន្ទុកខាងសាងសង់ បានបញ្ជាក់ពីការបន្តកើនឡើងនៃទុនវិនិយោគក្នុងវិស័យសំណង់។ គ្រាន់តែនៅ២០១៨ ទុនវិនិយោគក្នុងវិស័យនេះមានដល់ទៅ៥៧៥៥លានដុល្លារ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងចាប់មន្រ្តីគណបក្សប្រឆាំងដាក់ពន្ធនាគារបន្ថែម ប្រសិនបើសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយលោកថាដោយសារមន្រ្តីបក្សប្រឆាំងគឺជាអ្នកអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។
រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានទៅដល់ជិត៥៤០០០នាក់។ ក្នុងមួយឆ្នាំៗ កម្ពុជាអាចនឹងបញ្ជូនពលករទៅកូរ៉េជាង៤ពាន់នាក់។
តំណាងអ្នកផលិតសម្លៀកបំពាក់នៅកម្ពុជាបានអរគុណមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះសារព្រមានធ្ងន់ៗរបស់លោកថា រោងចក្រកាត់ដេររាប់រយនឹងប្រឈមការក្ស័យធន ប្រសិនបើកម្មករចង់បានប្រាក់បំណាច់អតីតភាពការងារសរុបពីឆ្នាំមុនៗ មុនឆ្នាំ២០១៩។
នាវានេសាទបរទេសបាននេសាទយ៉ាងច្រើនលើសលប់លើដែនទឹកសូម៉ាលីអស់រយៈពេលជាយូរមកហើយ ប៉ុន្តែទូកនេសាទទាំងនោះភាគច្រើនធ្វើការនេសាទដោយខុសច្បាប់ ឬប្រើប្រាស់អាជ្ញាប័ណ្ណក្លែងក្លាយដែលលក់ដោយក្រុមមន្ត្រីពុករលួយ។
ថ្លែងទៅកាន់កម្មករ-កម្មការិនីក្នុងខេត្តតាកែវ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងថា ការដំឡើងប្រាក់ខែជាទូទៅនឹងអាចក្លាយជាការឡើងប្រាក់ខែពិតប្រាកដ លុះត្រាតែតម្លៃទំនិញលើទីផ្សារមិនឡើងថ្លៃ។
ព័ត៌មានផ្សេងទៀត
No media source currently available