មានការកើនឡើងយ៉ាងខ្លាំងក្នុងការបង្កើតការងារក្នុងសហរដ្ឋអាមេរិកហើយមានពាក្យសម្តីបញ្ជាក់ឡើងវិញខ្លះមកពីប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិកដែលបានធ្វើឲ្យភាគហ៊ុនសហរដ្ឋអាមេរិកឡើងថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ។ ក្រសួងការងារសហរដ្ឋអាមេរិក បានរាយការណ៍ពីការបង្កើនការងារចំនួន៣សែន១ម៉ឺន២ពាន់ការងារនៅខែធ្នូ ច្រើនជាងការព្យាករណ៍របស់សេដ្ឋវិទូ។ ទិន្ន័យនេះក៏បានប្រាប់ឲ្យដឹងដែរថា អត្រាគ្មានការងារធ្វើបានឡើងបន្តិចទៅដល់ប្រាប់ឲ្យដឹងដែរថា អត្រាគ្មានការងារធ្វើបានឡើងបន្តិចទៅដល់៣.៩ភាគរយ។
ពួកអ្នកវិភាគជាច្រើនបាននិយាយថា ការកើនឡើងនូវអត្រាគ្មានការងារធ្វើប្រហែលជាព័ត៌មានល្អ ពីព្រោះតែការដំឡើងប្រាក់ឈ្នួល បានបណ្តាលឲ្យមនុស្សដែលគ្មានការ ងារធ្វើជាច្រើនចាប់ផ្តើមស្វែងរកការងារ។
គេមិនបានចាត់ទុកមនុស្សគ្មានការងារធ្វើជាផ្លូវការទេ ប្រសិនបើពួកគេមិនបានស្វែង រកការងារធ្វើក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ។ កាលពីខែធ្នូ កម្លាំងពលកម្មបានរីកកាន់តែធំឡើងដោយមនុស្ស៤សែន១ម៉ឺន៩ពាន់នាក់មានការងារធ្វើនៅពេលដែលប្រាក់ឈ្នួលបានកើនឡើងបានរីកកាន់តែធំឡើងដោយមនុស្ស៤សែន១ម៉ឺន៩ពាន់នាក់មានការងារធ្វើនៅពេលដែលប្រាក់ឈ្នួលបានកើនឡើង ៣.២ភាគរយច្រើនជាងកាលពីឆ្នាំមុន។
លោក Gus Faucher ប្រធានសេដ្ឋវិទូរបស់ធនាគារ PNC បាននិយាយថា ទិន្នន័យអំពីការព្រួយបារម្ភអំពីលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចប្រហែលខ្លាំងហួសហេតុពេក។ ពួកអ្នកវិនិយោគទុនដែលមានការព្រួយបារម្ភ បានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅក្នុងផ្នែកមួយនៃយុទ្ធនាការខាតនិងចំណេញដោយការព្រួយកង្វល់ថា ធនាគារកណ្តាលសហរដ្ឋអាមេរិក អាចតំឡើងអត្រាការប្រាក់យ៉ាងលឿនបំផុត៕