លោក ជីម យ៉ុង គីម (Jim Yong Kim) ប្រធានធនាគារពិភពលោក World Bank បាន ប្រកាសលាឈប់ពីមុខតំណែងយ៉ាងតក់ក្រហល់កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកដឹកនាំ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកនេះអស់រយៈពេល៦ឆ្នាំ។
លោកគីម គឺជាជនជាតិអាមេរិកាំង នឹងចុះចេញពីមុខតំណែងនៅថ្ងៃទី១ ខែកុម្ភៈ ជា ច្រើនឆ្នាំមុនពេលដែលអាណត្តិរបស់លោកត្រូវបញ្ចប់ជាផ្លូវការ។
លោក គីម គឺជាគ្រូពេទ្យ និង ជានរវិទូដែលធ្លាប់ដឹកនាំគម្រោងនានាដើម្បី ប្រយុទ្ធ ប្រឆាំងនឹងជំងឺរបេង ហើយនឹងជំងឺអេដស៍ ក្នុងប្រទេសក្រីក្រជាច្រើនលើពិភពលោក។ លោកគឺជាមនុស្សដំបូងដែលដឹកនាំធនាគារពិភពលោកជាមួយនឹងបទពិសោធន៍ផ្ទាល់ នៃការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដ៏សំខាន់ ហើយជាមនុស្សដំបូងដែលមិនមាន សាវតាពាក់ព័ន្ធនឹងនយោបាយ ឬហិរញ្ញវត្ថុ។
នៅក្នុងលិខិតលាលែង លោក គីមនិយាយថាលោកបានធ្វើការងារដើម្បីស្វែងរកវិធី ច្នៃប្រឌិតនានាក្នុងការផ្តល់ថវិកាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺនានា និងជួយពលរដ្ឋដែលគ្មានផ្ទះសម្បែង រងគ្រោះដោយការប្រែប្រួលអាកាសធាតុ។
លោកក៏ធ្លាប់ធ្វើការជាមួយអង្គការសហប្រជាជាតិ ហើយដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវ និងទប់ស្កាត់គ្រោះទុរភិក្ស។
ធនាគារពិភពលោកនឹងតែងតាំងលោកស្រី គ្រីស្តាលីណា ចចហ្គីវ៉ា (Kristalina Georgieva) ជាប្រធានបណ្តោះអាសន្ន។ លោកស្រីមានសញ្ជាតិ ប៊ុលហ្គារី ដែលមាន បទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និង ការអភិវឌ្ឃន៍អន្តរជាតិ៕