ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ពាណិជ្ជកម្ម​រវាង​ស.រ.អា.​និង​ចិន ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​ស.រ.អា. ​បាន​បន្ថែម​ការ​តាន​តឹង​ដល់​សន្និសីទ​កំពូល​របស់​អង្គការ BRICS


ប្រតិភូ​ម្នាក់​ដើរ​កាត់​ស្លាក​សញ្ញា​នៃ​ក្រុម​ប្រទេស BRICS នៅ​មុន​កិច្ចប្រជុំ BRICS លើក​ទី១០ នៅ​ក្នុង​ក្រុង Sandton ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០១៨។
ប្រតិភូ​ម្នាក់​ដើរ​កាត់​ស្លាក​សញ្ញា​នៃ​ក្រុម​ប្រទេស BRICS នៅ​មុន​កិច្ចប្រជុំ BRICS លើក​ទី១០ នៅ​ក្នុង​ក្រុង Sandton ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០១៨។

ប្រទេស​ចិន​ដែល​ជា​សមាជិក​មួយ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្លុក​មួយ​ដែល​គេស្គាល់​ថា BRICS កំពុង​ស្វះស្វែង​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តួនាទី​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​នៅពេល​ដែល​ក្រុម​អង្គការ​នោះ​ធ្វើ​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​នេះ។

​ប្រធានាធិបតី​ចិន ​ស៊ី ​ជីង​ពីង ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដើម្បី​ចូល​រួម​សន្និ​សីទ​កំពូល​នោះដែល​រៀប​ចំ​ដោយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​ថ្ងៃ​មុន​ពេលចាប់​ផ្តើមនៃ​សន្និសីទ​កំពូល​រយៈ​ពេល​៣​ថ្ងៃ​នៅ​ថ្ងៃ​ពុធ​នេះ។

​ប្រធានា​ធិបតី​ស៊ី​ដែល​ត្រូវ​បាន​សភា​ចិន​បោះ​ឆ្នោត​ដ៏​ច្រើន​លើសលុប​ឲ្យ​ធ្វើ​ជាប្រធានាធិបតី​ម្តងទៀត ​មិន​មាន​ពេល​កំណត់​កាល​ពី​ខែ​មីនា ​បាន​សរសើរ​ទំនាក់​ទំ​នង​ខាង​ការ​ទូត​រយៈ​ពេល​២០​ឆ្នាំ​របស់​ចិន​ជាមួយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ដែល​ជាផ្នែក​មួយ​នៃ​អ្វី​ទំនង​ជា​ជំរុញ​ឲ្យ​បង្កើន​ទំនាក់​ទំនង​ទាំងអស់​ជាមួយ​ចិន។

​ក្នុង​អត្ថាធិប្បាយ​របស់​លោក ប្រធានា​ធិបតី​ស៊ី​បាន​សរសើរ​ទំនាក់​ទំនង​ដែល​លោក​បាន​និយាយថា រួម​មាន​កិច្ច​ផ្តួច​ផ្តើម​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ​ពាណិជ្ជកម្ម ​វិនិយោគទុន វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា ​ហើយ​បាន​អញ្ជើញ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក ​Cyril Ramaphosa ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន​នៅ​ខែ​កញ្ញា។

ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង Ramaphosa តប​ត​វិញ​ដោយ​និយាយថា «ថាមភាព​នៃ​ភាព​ជាដៃគូ​រវាង​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង​កើត​ចេញ​ពី​បំណង​រួម​ដើម្បី​អភិ​វឌ្ឍន៍​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​យើង។ហើយ​ជា​ការ​ពិត ​ទស្សនៈរួម​របស់​យើង គឺ​ថា ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​២​ក្នុង​របៀប​ជា​ច្រើន​បាន​ទៅ​ហួស​ពី​ទំនាក់​ទ្វេ​ភាគី។ វា​ជា​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត​ដែល​មាន​ឥទ្ធិពល​ដល់​បញ្ហា​ជា​ច្រើន​ដែល​យើង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នាបាន​យ៉ាង​ល្អ​ដើម្បី​អត្ថ​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ទាំង២​របស់​យើង»៕

XS
SM
MD
LG