ការដកពន្ធគយមួយឈុតថ្មីដាក់កំហិតដោយស.រ.អា.និងប្រទេសចិនទៅលើទំនិញនៃប្រទេសនីមួយៗចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។
ទីផ្សាររូបិយវត្ថុរបស់ពិភពលោកបានចាប់ផ្តើមធ្លាក់ចុះកាលពីសប្តាហ៍មុន នៅពេលដែលភាពចលាចលខាងសេដ្ឋកិច្ចរបស់តួកគីបានបណ្តាលឲ្យមានការភ័យខ្លាចនៅពេលថ្មីៗនេះ និងមានការព្យាករណ៍ថា ទុកសោករបស់តួកគីអាចបណ្តាលឲ្យមានបញ្ហាហិរញ្ញវត្ថុសាកលលោកម្តងទៀត ដូចកាលពីឆ្នាំ២០០៨។
ការិយាល័យពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទ បានចាប់ផ្ដើមសវនាការសាធារណៈរយៈពេល៦ថ្ងៃទៅលើផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការយកពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ដែលអាចជះឥទ្ធិពលដល់ទំនិញចិនដទៃទៀតដែលមានតម្លៃជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសឡាវបានប្រកាសថា ខ្លួននឹងពិនិត្យឡើងវិញរាល់គម្រោងវិនិយោគទំនប់វារីអគ្គិសនីនានានិងផ្អាកការសាងសង់ទំនប់វារីអគ្គិសនីផងដែរ។ ជំហរនេះកើតមានឡើងបន្ទាប់ពីការបាក់ទំនប់ក្នុងប្រទេសនេះ ដែលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ។
ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ កម្ពុជាបាននាំទំនិញចេញទៅលក់នៅបរទេស ស្មើនឹងទឹកប្រាក់ចំនួន៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៦ដំបូងនៃឆ្នាំ២០១៨។ នៅពេលទន្ទឹមគ្នានេះ ក្រុមមេដឹកនាំសហជីព និងអ្នកឃ្លាំមើលសង្គមបារម្ភខ្លាចក្រែងកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដែលផ្តល់ការងារឲ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា។
កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុននានានៅក្នុងប្រទេសចិន រុស្ស៊ី និងសិង្ហបុរី ដែលខ្លួននិយាយថា បានរំលោភការដាក់ទណ្ឌកម្មពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដែលជាការប៉ុនប៉ងនៅពេលថ្មីៗបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃចន្ទនេះថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីរ៉ង់មិនបានល្អបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់ច្រើនជាងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅទៀត។
ប្រាក់រូបរបស់រុស្ស៊ីបានធ្លាក់ដល់កម្រិតទាបបំផុតបើធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលជិតពីរឆ្នាំមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីទៅលើរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃពុធជុំវិញការបំពុលអតីតចារកម្មរុស្ស៊ីម្នាក់និងកូនស្រីរបស់លោកនៅចក្រភពអង់គ្លេស។
នៅមុនការប្រកាសប្រាក់ឈ្នួលអប្បបរមាផ្លូវការកាលពីឆ្នាំមុន ដែលត្រូវបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ រួមមានមធ្យោបាយធ្វើដំណើរ និងការថែទាំសុខភាព។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទស្សន៍ទាយកាលពីថ្ងៃអង្គារ៍ថា សហរដ្ឋអាមេរិកនិងចិននឹង «មានទំនាក់ទំនងខាងពាណិជ្ជកម្មអស្ចារ្យ» ក៏ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មនោះនឹងមានលក្ខណៈខុសប្លែកពីរបៀបដែលប្រធានាធិបតីមុនៗបានធ្វើ។
ចិនទំនងជាប្រុងប្រៀបខ្លួនដើម្បីបំពេញគម្លាតនៅក្នុងប្រទេសអ៊ីរ៉ង់ដែលត្រូវបានចាកចេញដោយក្រុមហ៊ុនផលិតរថយន្តបារាំងដែលបានបិទកិច្ចប្រតិបត្តិការរបស់ខ្លួនមុន ពេលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។
ព័ត៌មានផ្សេងទៀត
No media source currently available