ការចាត់តាំងនេះត្រូវបានបញ្ជាក់កាលពីថ្ងៃទី ៤ ខែមិថុនានេះ ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ដែលជាស្ថាប័នគ្រប់គ្រងជំនួយបរទេស បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារលោក Luo Zhaohui។
លោក Whipps បាននិយាយថា ការគាំទ្រនៃការទទួលស្គាល់របស់ប្រទេស Palau ថា កោះតៃវ៉ាន់ជារដ្ឋអធិបតេយ្យមួយធ្វើឱ្យខ្ញុំជា «សត្រូវ» នៅក្នុងក្រសែភ្នែករបស់ចិន ដោយលោកបាននិយាយបន្ថែមទៀតថា ចិន«ប្រហែលជាចង់ដកខ្ញុំចេញពីតំណែង ហើយដាក់នរណាម្នាក់ផ្សេងទៀតដែលមានគោលនយោបាយគាំទ្រចិន»។
អ្នកស្រី Sheinbaum ដែលជាស្ត្រីដំបូងដែលឈ្នះតំណែងជាប្រធានាធិបតីនេះ នឹងប្រឈមនឹងផ្លូវដ៏លំបាកឆ្ពោះទៅរកការផ្សះផ្សាប្រទេសមួយដែលបានបែកបាក់យ៉ាងខ្លាំងដែលបន្សល់ទុកដោយលោកប្រធានាធិបតីជិតផុតអាណត្តិ Andrés Manuel López Obrador។
គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata Party (BJP) របស់លោក Modi រួមជាមួយនឹងសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិ (NDA) ដែលជាបក្សសម្ព័ន្ធរបស់ខ្លួន បានទទួលអាសនៈ ២៩៤ ក្នុងចំណោមអាសនៈសរុប ៥៤៣ ក្នុងរដ្ឋសភាឥណ្ឌា។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា ក៏លើកឡើងដំណើរទស្សនកិច្ចរបស់អាមេរិកកម្ពុជា ជារឿងមួយល្អដែលអាមេរិកនៅតែបន្តយកចិត្តទុកដាក់លើកម្ពុជា ដើម្បីឱ្យដំណើរការនៃប្រទេសកម្ពុជាមានភាពអព្យាក្រឹត្យ គោរពលទ្ធិប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនលម្អៀង
លោក មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិប្រាប់អ្នកគាំទ្រគណបក្សថា គណបក្សជំនាន់ថ្មីនឹងធ្វើឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ សេចក្តីថ្លៃថ្នូរនិងភាពរុងរឿងដែលស្មើភាពគ្នា។
លទ្ធផលបោះឆ្នោតផ្លូវការ បានបង្ហាញថា សម្រាប់តំណែងក្រុមប្រឹក្សារាជធានីខេត្ត ដែលមានអាសនៈសរុបចំនួន ៥៥៩ គឺគណបក្សប្រជាជនទទួលបាន ៥០៤ អាសនៈ គណបក្សឆន្ទៈខ្មែរទទួលបាន ៤៧ អាសនៈ និងគណបក្សកម្លាំងជាតិទទួលបាន ៨ អាសនៈ។
ប្រមុខការពារជាតិអាមេរិក លោក អូស្ទីន ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា ផងដែរ។
ការរាប់សន្លឹកឆ្នោតដ៏រហ័សមួយក៏បង្ហាញផងដែរថា គណបក្ស Morena របស់អ្នកស្រី Sheinbaum ឈ្នះសំឡេងភាគច្រើនដាច់ក្នុងសភាទាំងពីរថ្នាក់របស់ប្រទេសម៉ិកស៊ិក។
វៀតណាមអះអាងថា ចិនបានបំពានអធិបតេយ្យភាពរបស់ខ្លួន ពេលចិនពង្រាយនាវាមន្ទីរពេទ្យទៅកាន់ប្រជុំកោះ Paracel។
អ្នកវិភាគថ្លែងថា កិច្ចប្រជុំមួយនេះជាឱកាសសម្រាប់ប្រទេសទាំងពីរបង្កើតខ្សែទំនាក់ទំនងដែលអាចជួយកាត់បន្ថយភាពតានតឹងនៅតំបន់អាស៊ី។
ព័ត៌មានផ្សេងទៀត
No media source currently available