អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ លោក រ៉ឹម សុខវី ប្រាប់វីអូអេថា៖«រុស្ស៊ីត្រូវបានដាក់ឱ្យនៅឯកោ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលសូម្បីតែវៀតណាមក៏កាត់បន្ថយការនាំចូលអាវុធពីរុស្ស៊ីដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារាចរអំពីការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្អែកលើស្នូល «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១»។
កាលពីចុងខែឧសភា ប្រទេសចិនបានប្រកាសថាឆ្មាំសមុទ្ររបស់ខ្លួននឹងត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការស៊ើបអង្កេតនិងឃុំខ្លួនរហូតដល់ ៦០ ថ្ងៃនូវ «ជនបរទេសណាដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខនិងផលប្រយោជន៍ជាតិរបស់ចិន» នៅក្នុងដែនទឹកដែលមានជម្លោះ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Sharif ទៅកាន់ប្រទេសចិននេះបានធ្វើឡើង ខណៈដែលប៉ាគីស្ថានកំពុងស្វែងរកការវិនិយោគទុនពីបរទេសបន្ថែមទៀតនិងកំពុងសម្លឹងរកមើលការជំរុញការនាំចេញដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខ។
សារអ៊ីមែលព្រមានអំពីកម្មសិទ្ធិបញ្ញា និងលិខិតមួយច្បាប់របស់ក្រុមហ៊ុនមួយកាលពីឆ្នាំ ២០២២ ដែលបញ្ជាក់អំពីការព្រួយបារម្ភអំពី «ព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យា AI» ដើម្បីកំណត់ករណីយ៉ាងតិចចំនួន ៤០ ដែលការប្រើប្រាស់របស់កម្មវិធី NewsBreak នូវបច្ចេកវិទ្យា AI ប៉ះពាល់ដល់សហគមន៍ដែលខ្លួនខិតខំបម្រើ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៉ូណា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ទំនាក់ទំនងកម្ពុជានិងចិន មានតាំងពីយូរណាស់មកហើយ រហូតបានក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាទំនាក់ទំនងកម្រិតកំពូលរវាងប្រទេសទាំងពីរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកម្ពុជា បាននាំមកលទ្ធផលរីកចម្រើនមួយចំនួន ដោយសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមួយចំនួន និងការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតយោធាកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក។
ក្រុមគណៈវិនិច្ឆ័យបានរកឃើញថា លោក Hunter Biden មានពិរុទ្ធពីបទកុហកអ្នកលក់កាំភ្លើងដែលមានអាជ្ញាបណ្ណសហព័ន្ធ ដោយបានធ្វើការអះអាងមិនពិតលើពាក្យសុំទិញដោយនិយាយថា លោកមិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយបានកាន់កាប់កាំភ្លើងនោះដោយខុសច្បាប់រយៈពេល ១១ ថ្ងៃ។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លើកឡើងថា កម្ពុជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលស្តីពីអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីសនាពេលខាងមុខទេ។
គណបក្សប្រឆាំង ក៏ទាមទារឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពន្លឿនការផ្លាស់ប្តូរអង្គបោះឆ្នោតទាំងនោះ បើទោះបីជាការបោះឆ្នោតអសកលបានបញ្ចប់ហើយក្តី។
អ្នកវិភាគខ្លះថា សារក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសចិននិងរដ្ឋមន្ត្រីការបរទេសអាមេរិកនៅសិង្ហបុរីប្រហែលបង្ហាញថាសន្តិសុខតំបន់នឹងកាន់តែអាក្រក់។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា លោក Wang នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតដើម្បីចរចាពី «បញ្ហាពាក់ព័ន្ធរួមដូចជាកិច្ចសហប្រតិបត្តិការរបស់ BRICS និងស្ថានភាពនៅពេលបច្ចុប្បន្ននិងនៅក្នុងតំបន់»។
ព័ត៌មានផ្សេងទៀត
No media source currently available