ក្រុមអ្នកវិភាគថា ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការងារវៀតណាមម្នាក់អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលបានលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាងមុនពីសហរដ្ឋអាមេរិក។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លទ្ធផលបឋមបង្ហាញថា គណបក្សទទួលបានក្រុមប្រឹក្សារាជធានីខេត្ត សរុបប្រមាណ ៥០ អាសនៈ ខណៈទទួលបានអាសនៈក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ជាង ៣០០។
ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលលោករដ្ឋមន្រ្តីការពារជាតិនឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី។
ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីកម្ពុជានិងចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយគ្នា ដែលគ្រោងបញ្ចប់នាចុងខែឧសភានេះ។
ខណៈដែលការណែនាំរបស់រដ្ឋាភិបាលជប៉ុន មិនមានចំណងផ្លូវច្បាប់ អ្នកវិភាគនានានិយាយថា សេចក្តីថ្លែងការណ៍ «ការណែនាំរដ្ឋបាល» មានទម្ងន់ខ្លាំងលើសហគមន៍អាជីវកម្មជប៉ុន។
កាសែត The Washington Post របស់អាមេរិក បានរាយការណ៍កាលពីដើមខែឧសភាថា ប្រទេសចិនគ្រោងនឹងបញ្ជូនរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែត២០ទៅកាន់បណ្តាកោះដែលខ្លួនទាមទារថាជារបស់ផងខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
យោធាចិនបានចាប់ផ្តើមសមយុទ្ធកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចំបាំងនិងយន្តហោះយោធា នៅពេលដែលខ្លួនសន្យាថាឈាមរបស់ «កងកម្លាំងឯករាជ្យ»នៅលើកោះនោះនឹងហូរ។
កូរ៉េខាងត្បូងបានចោទប្រកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថាបានបញ្ជូនគ្រាប់រំសេវជាច្រើនពាន់កុងតឺណឺ ទៅឱ្យប្រទេសរុស្ស៊ី ដោយក្រុមអ្នកជំនាញនិយាយថា ការបាញ់សាកល្បងអាវុធញឹកញាប់នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺក្នុងគោលបំណងសម្រាប់ទុកប្រើប្រាស់ក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ក្រុមរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលខុសត្រូវជាច្រើនដង លើការវាយប្រហារកាលពីថ្ងៃទទី២២ ខែមីនាកន្លងទៅ ក្នុងទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សអស់ជាង ១៤០ នាក់ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានព្យាយាមភ្ចាប់ការវាយប្រហារនោះជាច្រើនលើកច្រើនសាទៅនឹងប្រទេសអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Vietnam Express មកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមសង្ឃឹមថានឹងបន្តសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតលើគម្រោងព្រែកជីកដែលមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិកនេះ។
មន្រ្តីសវនកម្មចំនួន៧នាក់ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់នៅក្រសួងមហាផ្ទៃកំពុងស្ថិតក្រោមការស៊ើបអង្កេត ក្រោយមានសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានក្នុងស្រុកថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការកិបកេងថវិកាឃុំក្នុងមួយឃុំចំនួន១លានរៀលអំឡុងពេលចុះធ្វើសវនកម្មក្នុងខេត្តកំពង់ស្ពឺ។
សវនាការលោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ គឺជាសវនាការលើកទី ៩ ដែលមានការចូលរួមឃ្លាំមើលពីមន្ត្រីទូតមួយចំនួន និងតំណាងអង្គការការពារសិទ្ធិមនុស្ស។
ព័ត៌មានផ្សេងទៀត
No media source currently available